បន្ទាយមានជ័យ៖ កម្លាំងកងពលតូចថ្មើរជើងលេខ51 ឃាត់ខ្លួនពលរដ្ឋចំនួន 12នាក់ ដែលចាញ់បោកមេខ្យល់ កំពុងធ្វើសកម្មភាពឆ្លងដែន ទៅប្រទេសថៃខុសច្បាប់ នៅថ្ងៃទី08 ខែធ្នូ ឆ្នាំ2021ម្សិលមិញ ត្រង់ចំនុចភូមិសាស្ត្រ ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ។

ក្រោមបញ្ជាផ្ទាល់របស់ វរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ514 ដឹកនាំកម្លាំងល្បាតជាប់ជាប្រចាំ ដោយអនុវត្តតាមបទបញ្ជា មេបញ្ជាការ កងពល លោកបានដឹកនាំកម្លាំងល្បាត24 ម៉ោងលើ 24ម៉ោង ដោយប្តូរវេនគ្នាសហការជាមួយកម្លាំងចម្រុះដើម្បី ទប់ស្កាត់ពលរដ្ឋលួចឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-19 មិនឲ្យចូលទៅក្នុងសហគមន៍។

ជាក់ស្តែង ថៃ្ងទី08ខែធ្នូ ឆ្នាំ2021 ខណៈលោកវរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការកំពុងដឹកនាំកម្លាំងដើរល្បាតក៏ជួបពលរដ្ឋឆ្លងដែនចេញ ទៅប្រទេសថៃ ត្រូវបានកម្លាំងវរសេនាតូថ្មើរជើងលេខ514 កងពលតូចថ្មើរជើងលេខ51 ឃាត់ខ្លួនបានពលររដ្ឋ12 មានស្រី4នាក់ ក្មេង3នាក់។

សូមបញ្ជាក់ថា ក្រោយពីឃាត់ខ្លួនលោកមេបញ្ជាការ ក៏បានណែនាំឲ្យពលរដ្ឋកុំអោយបន្តចាញ់បោកមេខ្យល់ ដែលតែងតែបញ្ចុះបញ្ចូលនាំព លរដ្ឋឆ្លងដែន ព្រោះតំបន់មួយចំនួនតាមបន្ទាត់ព្រំដែននៅមានសេសសល់ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ (គ្រាប់មីន) ពីសម័យសង្គ្រាម ប្រឈមគ្រោះថ្នាក់ដល់ជីវិតផងដែរ៕

អត្ថបត៖ប៉ោយប៉ែត

Share.