ការប្រកួតជុំទី២វគ្គសន្សំពិន្ទុនៃពូល B ក្នុងព្រឹត្តិការណ៍ពានរង្វាន់ AFF Suzuki Cup 2020 នៅ ប្រទេសសិង្ហបុរី ធ្វើឡើងនៅ ល្ងាចថ្ងៃព្រហស្បត្តិ៍ ទី០៩ ខែធ្នូ ឆ្នាំ២០២១ ដោយមានចំនួន២គូ៖
– ម៉ាឡេសុី vs ឡាវ លើ​ទីលាន​កីឡដ្ឋាន Bishan Stadium វេលាម៉ោង៤:៣០ល្ងាច
– ឥណ្ឌូនេសុី v កម្ពុជា លើ​ទីលាន​កីឡដ្ឋាន Bishan Stadium វេលាម៉ោង៧:៣០យប់។

លោក Shin Tae-yong គ្រូ​បង្វឹក​ជម្រើសជាតិឥណ្ឌូណេស៊ី​បាន​និយាយ​ក្នុងសន្និសីទកាសែតមុនការ​ប្រកួត​ជាមួយកម្ពុជា​ថា៖ «យើងនឹងមិនឱ្យកម្ពុជាមានបាល់លេងស្រួលៗ ដូចកាលប៉ះម៉ាឡេសុីឡើយ»។

លោក​ Ryu Hirose ពាក់អាវស និងលោក Shin Tae-yong ពាក់អាវធំ

​លោក​ Ryu Hirose គ្រូ​បង្គោល​ជម្រើស​ជាតិ​កម្ពុជា​ថ្លែងថា៖ «ពួក​យើង​មិន​ខ្វល់​នោះ​ទេ​ថា​យើង​កំពុង​លេង​ជា​មួយ​អ្នក​ណា​ ពួក​យើង​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​អភិវឌ្ឍន៍​ ដូច​នេះ​យើង​ត្រូវ​លេង​តាម​គោល​ការណ៍​របស់​យើង​។ ពួក​យើង​ត្រូវ​តែ​​ដាក់​សម្ពាធ​គូ​ប្រកួត ទោះ​បី​ជា​គូ​ប្រកួត​របស់​យើងជា​ប្រេស៊ី​លឬ​ក្រុម​ណា​ក៏​ដោយ ការ​គ្រប់​គ្រង​បាល់​ឱ្យ​ច្រើនប្រជែង​យក​បាល់​នៅ ​តំបន់​ជ្រៅ ៗ​ ជា​អ្វី​ដែល​យើង​នឹង​ធ្វើ​នៅ ​ថ្ងៃ​នេះ»។

ស្ថិតិនៃជំនួបរវាងកម្ពុជា ជាមួយឥណ្ឌូណេស៊ី គិតចាប់ពីឆ្នាំ១៩៩៥ គ្រប់កម្មវិធីសរុប១៦ប្រកួត កម្ពុជាមិនដែលឈ្នះម្តងណាឡើយ ដោយស្មើ១ និងចាញ់១៥ ហើយខាងក្រោមគឺលទ្ធផល៖

Telegram-Troryorng
Share.