បន្ទាយមានជ័យ៖ ផ្លូវគ្រួសក្រហមមួយខ្សែប្រវែងប្រហែល៣,០០០ម៉ែត្រ (បីពាន់ម៉ែត្រ) តភ្ជាប់ពីសង្កាត់ព្រះពន្លាទៅសង្កាត់កោះពងសត្វ ស្ថិតនៅ​ ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ប្រជាពលរដ្ឋសំណូមពរអាជ្ញាធរជួយជួសជុលឡើងវិញបន្ទាប់ពីរងការខូចខាតជាអន្តើរៗដោ យទឹកជំនន់នាពេលកន្លងទៅ ។

ប្រជាពលរដ្ឋបានរៀបរាប់ថា ផ្លូវមួយខ្សែក្រាលគ្រួសក្រហមដែលរងការខូចខាតដោយសារទឹកជំនន់ខូចជាអន្លើរៗ ប្រជាពលរដ្ឋសំណូមពរដល់អាជ្ញាធរសង្កាត់ និងក្រុងជួយដោះស្រាយក្នុងការជួសជុលឡើងវិញ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក៏ដូចជាសិ ស្សានុសិស្សទៅរៀនសូត្របានងាយស្រួលដោយផ្លូវមួយខ្សែនេះអាចនិយាយបានថា ជាផ្លូវដែលមានសារៈសំខាន់ណាស់ ព្រោះប្រជាពលរដ្ឋមមាញឹកក្នុងការធ្វើដំណើរទៅផ្សារក្នុងក្រុងរកស៊ីលក់ដូរដើម្បីចិញ្ចឹមជីវិតប្រចាំថ្ងៃ។

លោក រ៉ា ប៊ុនធា ចៅ សង្កាត់កោះពងសត្វ បានប្រាប់នៅថ្ងៃទី០៨ខែធ្នូម្សិលមិញថា ផ្លូវមួយខ្សែដែលរងការខូចខាតដោយទឹកជំនន់នេះ គឺមានប្រវែងជាង៣,០០០ម៉ែត្រ ពីព្រំប្រទល់សង្កាត់ព្រះពន្លា ទៅ កាន់សង្កាត់កោះពងសត្វ អាជ្ញាធរសង្កាត់បានធ្វើគម្រោងទៅ ថ្នាក់លើស្នើសុំជាផ្លូវកៅ ស៊ូយូរមកហើយ ប៉ុន្តែមកទល់ពេលនេះ នៅ មិនទាន់ចេញជាលទ្ធផលនៅ ឡើយទេ។ ម្យ៉ាងវិញទៀតដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាសិស្សនុសិស្សទៅ សាលានោះ អាជ្ញាធរសង្កាត់ក៏បានស្នើសុំទៅប្រធានក្រុមការងារ ដើម្បីជួសជុលផងដែរ។

លោកហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណបានប្រាប់ថា លោកសុំការយោគយល់អធ្យាស្រ័យពីបងប្អូនពលរដ្ឋ ចំពោះភាពយឺតយ៉ាវក្នុងដំណើរការអភិវឌ្ឍន៍ផ្លូវដែលរងការខូចខាតដោយសារទឹកជំនន់រយៈពេលប៉ុន្មានឆ្នាំមកនេះ។ ផ្លូវដែលបងប្អូនពលរដ្ឋស្នើសុំឲ្យមានការជួសជុ លនេះក្រុមការងារនឹងធ្វើការជួសជុលឡើងវិញជាបណ្តោះអាសន្ន ហើយនឹងមានការលើកគម្រោងស្នើសុំធ្វើជាផ្លូវកៅស៊ូសារជាថ្មី ដោយគ ម្រោងលើកមុនត្រូវបានខកខានដោយសារយើងទទួលរងនូវវិបត្តិជំងឺកូវីដ-19៕

អត្ថបទ៖ ប៉ោយប៉ែត

Share.