ខ្សែការពារស្លាប Marcelo ត្រៀមចាកចេញពីក្រុមអធិរាជស Real Madrid ហើយទៅ ចូលរួមជាមួយសមាជិកលីគកំពូលប្រេសុីល Fluminense ក្លិបកំណើតរបស់គេនៅ រដូវកាលក្រោយ បន្ទាប់ពីកិច្ចសន្យារបស់ត្រូវបានបញ្ចប់នៅ ថ្ងៃទី៣១ ខែមិនថុនា ឆ្នាំ២០២២។

គួរបញ្ជាក់ឲ្យដឹងថា Marcelo ចូលរួមជាមួយ Real Madrid ដំបូងនៅ ឆ្នាំ២០០៧ រហូតមកដល់បច្ចុប្បន្ន១៥រដូវកាល បង្ហាញខ្លួនសរុប ៣៧៧ប្រកួត ស៊ុតបញ្ចូលទី២៦គ្រាប់ ជួយឲ្យក្លិបឈ្នះពានរង្វាន់ជាច្រើនដូចជា៖
– La Liga ៦គ្រឿង
– UCL ៤គ្រឿង
– Super Cup ៣គ្រឿង
– Copa Del Rey ២គ្រឿង
– FIFA Club World Cup ៤គ្រឿង
– Supercopa ៤គ្រឿង។

Fluminense គឺជាក្លិបដែល Marcelo ហ្វឹកហាត់ដំបូងកាលនៅ យុវជនចាប់តាំងពីឆ្នាំ២០០២ លុះដល់ឆ្នាំ២០០៥/០៦ គាត់ត្រូវដំឡើងមកលេងឈុតធំបាន១រដូវកាល បង្ហាញខ្លួនសរុប៣០ប្រកួត ស៊ុតបញ្ចូលទី៦គ្រាប់៕

Telegram-Troryorng
Share.