ខេត្តព្រះសីហនុ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង បន្ទាប់ពីជិះម៉ូតូបុកបង្គោលនៅវេលាម៉ោង១០ :00នាទីយប់ថ្ងៃទី០៨ខែធ្នូរឆ្នាំ ២០២១ នៅតាមបណ្ដោយវិថីតេជោសែនជ័យ (អតីតផ្លូវអាឡាំងដឺឡុ) ស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ។

តាមប្រភពប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុបានប្រាប់អ្នកសាព័ត៌ថា គាត់បានឮសូសំលេងលាន់ផាំង រួចគាត់ក៍ស្ទុះរត់មកមើលឃើញបុ រស់ម្នាក់ដេកផ្កាប់មុខក្នុងថ្លុកឈាមនៅជិតបង្គោលភ្លើងបំភ្លឺផ្លូវដោយពុំមានរថយន្ដណាផ្សេងទេ ។

តាមប្រភពសមត្ថកិច្ចចរាចរណ៍ផ្លូវបានប្រាប់ថា ជនរងគ្រោះឈ្មោះ ព្រហ្ម ម៉ាញ ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅក្នុងភូមិអូរចំណា ជាបុគ្គលឹកក្រុមហ៊ុនក្រឡុកបេតុងជីបម៉ុង ម៉ូតូជនរងគ្រោះម៉ាកហុងដាដ្រីមសង់ សេ១២៥ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1W-2524 ។

ក្រោយកើតហេតុសមត្ថកិច្ចចរាចរណ៍ ក៍បានទំនាក់ទំនងទៅសាច់ញ្ញាតិចាំទទួលយកសពជនរងគ្រោះតាមរថយន្តសង្រោះ យកទៅធ្វើបុណ្យតាមប្រពៃណី៕

Share.