តារាចម្រៀង​បរទេស​មានឈ្មោះ​ល្បី ជាការ​កត់សម្គាល់​តែងតែមាន​អង្គរក្ស​ដើរ​តាម​ការពារ​អម​ឆ្វេង​អម​ស្ដាំ​ជាប់​ជានិច្ច​គឺជា​រឿង​ធម្មតា ជាពិសេស​នៅពេល​ឡើង​ច្រៀង​ឬ​សម្ដែង​ក្នុង​ឆាក​កម្មវិធី​តន្ត្រីធំៗ និង​ក្នុង​កម្មវិធី​ជំនួប​ហ្វេ​ន​ជាដើម។ តែ​នៅ​ បច្ចុប្បន្ននេះ អ្នកគាំទ្រ​ខ្មែរ​បាន​ចាប់អារម្មណ៍ និង​សង្កេតឃើញ​តាមរយៈ​ការ​បង្ហោះ​របស់ តារាចម្រៀង ខេមរៈ សិរីមន្ដ នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក គឺ​តែងតែមាន​អង្គរក្ស​តាម​អម​ការពារ​ជានិច្ច។

ជាក់ស្ដែងថ្មីៗនេះ អ្វីដែល​ហ្វេ​ន​ចាប់អារម្មណ៍​នោះ​គឺ កំពូល​តារាចម្រៀង ខេមរៈ សិរីមន្ដ បាន​ឈប់​រថយន្ដ​ចាក់​សាំង​នៅ​ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ​មួយ និង​មួយទៀត គឺ​លោក​បាន​បង្ហោះ​វីដេអូ​ធ្វើដំណើរ​តាមផ្លូវ​នៅ​ ម្ដុំ​ស្រុក ព្រៃ​ជ្រូក មាន​ទិសដៅ​ ពី ប៉ោយប៉ែត ទៅ កាន់ សៀមរាប ស្ដែង​ឱ្យឃើញ​ក្នុង​វីដេអូ​នោះ​គឺមាន​អង្គរក្ស២នាក់ តាម​ការពារ​លោក​ជាប់​ជាប្រចាំ ហើយ​បើកទ្វារ​រថយន្ដ Rolls Royce ឱ្យ​លោក​ចេញចូល​ថែមទៀត មិនតែប៉ុណ្ណោះ​លោក​ក៏មាន​តៃកុង​ឡាន​ផ្ទាល់ខ្លួន​ផងដែរ។ លោក ខេមរៈ សិរីមន្ដ បាន​បង្ហោះ​សារ​ថា «ថ្ងៃនេះ​សុំ​ប្រូ​ម៉ូត​លៀស​ហាល នៅ​ ព្រៃ​ជ្រូក លើផ្លូវ​ប៉ោយប៉ែត ទៅ​ សៀមរាប ជាតិ​ណាស់​បងប្អូន»។

គួរបញ្ជាក់​ផងដែរ​ថា លោក ខេមរៈ សិរីមន្ដ ចាប់ផ្ដើម​បង្ហាញ​ជីវិត​ឯកជន បែប​ហ៊ឺហារ​លំដាប់​អភិជន និង​មាន​អង្គរក្ស​ហែរ​ហម​ដំណើរ​បែបនេះ គឺ​ចាប់ពី​ពេលដែល​លោក​ផ្ដើម​បញ្ចេញ​គម្រោង​ពុះ​ដី​ឡូ​តិ៍លក់។ យ៉ាងណាមិញ កំពូល​តារាចម្រៀង​រូបនេះ ក៏​នៅ មាន​ជំនួញ​ក្នុង​ដៃ​ជាមួយ​ភរិយា​ផ្សេងទៀត​ដែរ ដែល​លោក​ជា​អ្នកគ្រប់គ្រង​ផ្ទាល់​គឺ ផលិតផល​ទឹកអប់​នាំចូល​ពី​ប្រទេស​បារាំង​ដោយផ្ទាល់ ដោយមាន​រូបលោក​ជា​តំណាងឱ្យ​ផលិតផល​នេះ​ផងដែរ៕

សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Telegram-Troryorng
Share.