ពានរង្វាន់ AFF Suzuki Cup ត្រូវបានបង្កើតឡើងដំបូងនៅ ឆ្នាំ១៩៩៦ ដែលសិង្ហបុរី ធ្វើជាម្ចាស់ផ្ទះ (កាលនោះឈ្មោះ Tiger Cup) ដោយមាន១០ក្រុមចូលរួម ហើយបែងចែកជា២ពូល។ ខណ:កម្ពុជាស្ថិតនៅ ពូល A ជាមួយ វៀតណាម, ឥណ្ឌូណេស៊ី, ឡាវ និង មីយ៉ាន់ម៉ា ដោយលេង​៤លើក បរាជ័យ​ទាំង​៤លើក ហើយ​ទាត់​ចូល​ទី​គេ​បាន​១គ្រាប់ និង​របូត​វិញ​១២គ្រាប់។

លោក នុត សូនី គឺជាកីឡាករដំបូងគេបង្អស់របស់ក្រុមជម្រើសជាតិកម្ពុជា ដែលអាចស៊ុតបញ្ចូលទីក្នុងពានរង្វាន់ AFF Suzuki Cup លើក្រុមវៀតណាម នៅ​ កីឡដ្ឋាន Jurong Stadium ក្នុង​ប្រទេស​សិង្ហបុរី នៅ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៩៦។ បច្ចុប្បន្ន លោក នុត សូនី គឺ​ជា​គ្រូ​ជំនួយ​ប្រចាំ​ក្លិប​អគ្គស្នងការដ្ឋាន​នគរបាលជាតិ (ប៉ូលិស) ក្នុង​ពានរង្វាន់​លីគ​កំពូល​កម្ពុជា។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះកីឡាករដែលអាចរកគ្រាប់បាល់ទាំង២៦គ្រាប់នៅ Suzuki Cup៖
១. លោក នុត សូនី (ឆ្នាំ១៩៩៦)
២. លោក ប៉ុក ចាន់ថន (ឆ្នាំ២០០០)
៣. លោក ហុក សុចិត្រា (ឆ្នាំ២០០០)
៤. លោក ហុក សុចិត្រា (ឆ្នាំ២០០០)
៥. លោក ហុក សុចិត្រា (ឆ្នាំ២០០០)
៦. ជា មករា (ឆ្នាំ២០០០)
៧. ហុក សុចិត្រា (ឆ្នាំ២០០២)
៨. អ៊ុង កនយ៉ានិត (ឆ្នាំ២០០២)
៩. ហុក សុចិត្រា (ឆ្នាំ២០០២)
១០. ហុក សុចិត្រា (ឆ្នាំ២០០២)
១១. អ៊ុង កនយ៉ានិត (ឆ្នាំ២០០២)
១២. ហង្ស សុគន្ធា (ឆ្នាំ២០០៤)
១៣. ហ៊ីង ដារិទ្ធ (ឆ្នាំ២០០៤)
១៤. គួច សុកុម្ភៈ (ឆ្នាំ២០០៨)
១៥. ឃឹម បូរី (ឆ្នាំ២០០៨)
១៦. ចាន់ វឌ្ឍនាកា (ឆ្នាំ២០១៦)
១៧. ចាន់ វឌ្ឍនាកា (ឆ្នាំ២០១៦)
១៨. សុះ ស៊ូហាណា (ឆ្នាំ២០១៦)
១៩. ច្រឹង ពលរដ្ឋ (ឆ្នាំ២០១៦)
២០. ចាន់ វឌ្ឍនាកា (ឆ្នាំ២០១៨)
២១. ចាន់ វឌ្ឍនាកា (ឆ្នាំ២០១៨)
២២. ប្រាក់ មុន្នីឧត្តម (ឆ្នាំ២០១៨)
២៣. កែវ សុខផេង (ឆ្នាំ២០១៨)
២៤. សេត រ៉ូសុីត (ឆ្នាំ២០២១)
២៥. យ៉ឺ សាហ្វី (ឆ្នាំ២០២១)
២៦. ប្រាក់ មុន្នីឧត្តម (ឆ្នាំ២០២១)៕

Telegram-Troryorng


Share.