ឆ្នាំ​នេះ​ប្រហែល​ជា​ឆ្នាំ​មួយ​ស៊យ​សម្រាប់​វេទិកា Miss Grand International ព្រោះ​មាន​រឿង​អាស្រូវ​កើត​មាន​ឡើង​ជា​បន្ត​បន្ទាប់​ មិន​ថាជា​រឿង​អាស្រូវ​របស់​ម្ចាស់​ជ័យ​លាភី​បវរកញ្ញា​ វៀតណាម​ ឬក៏វេទិកា​ប្រកួត​​ផ្ទាល់​នោះ​ឡើយ​។ រឿង​ហេតុ​លើក​នេះ​មិន​ទាន់​ចាត់​ទុក​ថាធំ​​ តែ​ក៏​មិន​តូច​ពេក​ដែរ​​ព្រោះ​មាន​ផេកគាំទ្រ​ការ​ប្រកួត​បវរកញ្ញា​មួយ​ដេល​មាន​ឈ្មោះ​ថា​ Miss Universe Missosology បាន​ចេញ​មក​បង្ហោះ​និង​បង្ហាញ​គោលជំហរ​មិន​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​លោក​ NAWAT ដែល​ជា​ម្ចាស់​កម្មវិធី​ Miss Grand International ថែម​ទាំង​មាន​ការ​បបួល​ឱ្យ​អ្នក​គាំទ្រ​ដែល​យល់​ស្រប​ចំពោះ​ការ​លើក​ឡើង​របស់​ខ្លួន​ជួយ​នាំ​គ្នា​ Unfollow ឬ​ Unlike កម្មវិធី​ MGI នៅ លើ​​បណ្ដាញ​សង្គម​ facebook និង IG ជា​ដើម​។

យោងតាម​ការ​បក​ប្រែ​មិន​ផ្លូវ​ការ​ស្ដី​ពី​ការ​រៀបរាប់​របស់​ផេក​គាំទ្រ​ខាង​លើ​បាន​លើក​ឡើង​ថា​ «កម្មវិធី​ Miss Grand របស់​លោក​ Nawat ផ្ដោត​សំខាន់​តែ​​លើ​ចំនួន​ Like លើ​ Page របស់​កម្មវិធី​ប៉ុណ្ណោះ​ ជាជាង​គិត​គូរ​​រក​វិធី​សាស្ត្រ​អ្វី​ផ្សេងៗ​ទៀត ​ដើម្បី​ផ្ដល់​មកុដ​ដល់​ម្ចាស់​ជ័យលាភី​ ដែល​នេះ​ជា​ទង្វើ​មួយ​លេងសើច​ចំពោះ​បេក្ខនារី​ផ្សេងៗ​ មិន​សូវ​មាន​ការ​គាំទ្រ​ពី​ប្រជាជន​ថៃ​។ នៅ​ ពេល​នេះ​គ្រប់​គ្នា​មិន​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​កម្មវិធី Miss Grand International ហើយ​ក៏​ដឹង​ពី​មូលហេតុ​ដែរ​ថា​ហេតុ​អ្វី​ទើប​នារី​មក​ពី​វៀតណាម​ឈ្នះ​មកុដ​ជ័យលាភី​ ប៉ុន្តែ​និយាយ​នេះ​គឺ​មិន​បាន​ស្ដី​បន្ទោស​ឱ្យ​បវរកញ្ញា​វៀតណាម​ដែល​ប្រឹងប្រែង​តស៊ូ​ដើម្បី​សម្រេច​ក្ដី​សុបិន​ជា​បវរកញ្ញា​របស់​ខ្លួន​ដែរ​ ដូច្នេះ​សូម​ឱ្យ​ប្រជាជន​វៀតណាម​កុំ​ចាញ់​ល្បែង​ទាញ​យក​ប្រជាប្រិយភាព​នេះ​ បវរកញ្ញា​របស់​វៀតណាម​ស័ក្ដិសម​នឹង​ទទួល​បាន​ការ​គោរព​។»

Miss Grand Vietnam និង​ លោក Nawat

នៅ​ ខាងក្រោម​ផុស​នោះ​ មាន​​អ្នក​គាំទ្រ​មួយ​ចំនួន​​បាន​ចូលមក​ជជែក​ពិភាក្សា​និង​វែក​ញែក​គ្នា​ទាក់ទង​នឹង​រឿង​រ៉ាវ​ខាង​លើ​នេះ​ ដោយ​ម្នាក់​ៗ​យល់​ស្រប​ចំពោះ​ការ​លើក​ឡើង​ខាង​លើ​ ហើយ​គ្រប់​គ្នា​សុទ្ធតែ​មាន​ទស្សនៈ​តែ​មួយ​ថា​គ្រប់​យ៉ាង​គឺជា​ Game ដែល​ម្ចាស់​ MGI បង្កើត​ឡើង​ដើម្បីទាមទារ​ការ​ចាប់​អារម្មណ៍ជា​ពិសេស​គឺ​ចំនួន follower លើ​ IG៕

Telegram-Troryorng
Share.