ខេត្តព្រះសីហនុ ៖ នៅ ថ្ងៃព្រហស្បត៍ម្សិលមិញនេះ ក្រោមការដឹកនាំបញ្ជារពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបា លខេត្ត កម្លាំងប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋានននគរបាលខេត្តព្រះសីហនុ បានធ្វើប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន និងឃាត់ខ្លួន ជនសង្ស័យបានចំនួន០៣នាក់។

ចំពោះករណីគ្រឿងញៀននេះ ធ្វើឡើងនៅ ភូមិ ០៤ សង្កាត់លេខ ០៤ ក្រុងព្រះសីហនុ/ខេត្ដព្រះសីហនុ ក្នុងនោះជនសង្ស័យទី១ឈ្មោះ មា ស ណារ៉ា ភេទ ប្រុស អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ ទី២ឈ្មោះ ពៅ យ៉ង់ ភេទ ស្រី អាយុ ៣៩ ឆ្នាំ ជនជាតិខ្មែរនិង៣ ឈ្មោះ ដួង រដ្ឋា អាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរ ។ចំពោះវត្ថុតាងដកហូតបានរួមមាន ម្សៅក្រាម ពណ៍សថ្លា សង្ស័យសារធាតុញៀន ចំនួន ១២កញ្ចប់ បំពង់ជក់ថ្នាំចំនួ ន ០១ ទូរសព្ទ័ ចំនួន ០៤ គ្រឿង ។

បច្ចុប្បន្នជនសង្ស័យខាងលេី កម្លាំងជំនាញកំពុងឃាត់ខ្លួននៅ ស្នងការដ្ឋានននគរបាលខេត្តព្រះសីហនុ ដេីម្បីធ្វេីការសាកសួរ និងចាត់ការតាមផ្លូវច្បាប់៕

Share.