ចាប់ពី​តាំងពី២០១០ រហូតដល់​ឆ្នាំ ២០២១នេះ​បេក្ខភាព​បវរកញ្ញា​ប្រទេស​ហ្វីលីពីន បាន​រក្សា​លំនឹង​ជា​បេក្ខភាព​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់​ព្រ័ត​របស់​កម្មវិធី​បរ​វ​កញ្ញាឯក​ចក្រវាឡ។ បើទោះបី​ជាមាន​ឆ្នាំ​ខ្លះ បវរកញ្ញា​ហ្វីលីពីន​មិនបាន​ជាប់​ជា​ម្ចាស់​មកុដ​ក៏ដោយ តែ​បវរកញ្ញា​ប្រទេស​នេះ​បាន​ឈរ​ជាប់​ចំណាត់ថ្នាក់​ដ៏​ល្អ ឈរ​នៅ ក្នុង​វគ្គ Top 21 រហូតដល់ Top5 តែម្ដង។

គួរឱ្យ​កត់សម្គាល់ថា រយៈពេល ១២ឆ្នាំ មកនេះ ហ្វីលីពីន​មានប​វក​ញ្ញា​ចំនួន ២រូប បាន​គ្រង​មកុដ​រាជិនី​កំពូល​សម្រស់​ចក្រ​វា​ឡ។ នៅក្នុង​នោះ​មាន បវ​កញ្ញា Pia Wurtzbach (ភៀ វើ​ស​បាច់) គឺជា​បវ​កញ្ញា​ហ្វីលីពីន​ដំបូង ដែល​បាន​យកឈ្នះ​មកុដ​បវ​កញ្ញាឯក​ចក្រ​វា​ឡ​នៅ​ ឆ្នាំ ២០១៥ ។ ក្រោយមក​បវ​កញ្ញា ហ្វីលីពីន​ម្នាក់ទៀត​ឈ្មោះ Catriona Gray (ខេ​តរី​អូ​ណា ហ្គ្រេ) បាន​ដណ្ដើមយក​មកុដ​ប​វក​ញ្ញា​ឯក​ចក្រវាល​នៅ​ ឆ្នាំ ២០១៨ ម្ដងទៀត។  ប្រវត្តិសាស្ត្រ​នេះ​គឺជា​ការ​សាង​កេរ្តិ៍ឈ្មោះ​ដ៏​ល្បីល្បាញ​ជូន​ប្រទេស​របស់ខ្លួន តាមរយៈ​វេទិកា​ប្រកួត​សម្រស់​អន្ដរជាតិ Miss Universe ។

គួរ​ដឹងថា ការប្រកួតប្រជែង​បវ​កញ្ញា គឺជា​រឿង​ដ៏​សុក្រឹត​បំផុត​សម្រាប់​ការជ្រើសរើស​បេក្ខភាព​ដែល​ស័ក្ដិ​សមនិង មកុដ ពោលគឺ​បវរកញ្ញា​ជា​ម្ចាស់​មកុដ​ត្រូវតែមាន​ចំណេះដឹង​ខ្ពង់ខ្ពស់ រូប​សម្រស់ ទេពកោសល្យ និង ភាពក្លាហាន ដើម្បី​ក្លាយជា​អ្នក​តំណាងឱ្យ​ប្រទេស ក៏ ដូចជា​ស្ត្រី​នានា​នៅ លើ​ពិភពលោក​ផងដែរ៕

បវ​កញ្ញា Pia Wurtzbach ម្ចាស់មកុដ 2015
បវរកញ្ញា Catriona Gray ម្ចាស់មកុដ 2018
Telegram-Troryorng
Share.