អ្នកនិយមទស្សនារឿងភាគហុងកុងប្រាកដជាស្គាល់តារាស្រីសម្បូរសមត្ថភាព Charmaine Shenh យ៉ាងច្បាស់ហើយមានអ្នកខ្លះហៅគាត់ថាព្រះនាង ឆាង ភីង យ៉ាងណាមិញឆ្នាំនេះអាយុជិតចូលក្បាលលេខ៥តែសម្រស់ធម្មជាតិ ជាពិសេសមុខគ្មាន Make Up នៅតែស្អាតខ្ញង់រហូតហ្វេនមិនជឿអាយុពិត។

តារាសម្ដែងវ័យ ៤៥ឆ្នាំ ដែលបច្ចុប្បន្នកំពុងតែផ្ដោតលើអាជីពសម្ដែងនៅក្នុងប្រទេសចិន ជាពិសេសកេរ្តិ៍ឈ្មោះតារារូបនេះហក់ឡើងខ្លាំងក្រោយបង្ហាញវត្តមានក្នុងភាពយន្តភាគបុរាណ «Story of Yanxi Palace» និង «The Legend of Xiao Chuo»។

កាលពីថ្មីនេះ Charmaine បានបង្ហោះរូបថត Selfie នៅក្នុងរថយន្តនៅលើបណ្ដាញសង្គមជាមួយនឹងសំណេរខ្លីថា «រីករាយថ្ងៃឈប់សំរាក សូមឱ្យរីករាយគ្រប់គ្នា»។ រូបថត Selfie មុខធម្មជាតិអត់ Make Up ពាក់អាវផ្កាឈូក និង ស្នាមញញឹមរបស់នាងបានធ្វើឱ្យអ្នកដែលបានឃើញនោះចូលមកសរសើរគ្រប់គ្នា ដោយមានអ្នកខ្លះបានសរសើរថា ៖ «សម្រស់របស់នាងមើលទៅស្អាតនិងក្មេងដូចជាតួអង្គដែលនាងបានសម្ដែងក្នុងរឿង Return of the Cuckoo ដូច្នោះដែរ»។

គួរដឹងដែរថា Charmaine Sheh កើតនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៧៥ បច្ចុប្បន្នមានអាយុ ៤៥ឆ្នាំ បានចាប់អាជីពជាតារាសម្ដែងហុងកុង និងធ្លាប់កុងត្រាជាមួយទូរទស្សន៍ហុងកុង TVB ក្រោយប្រកួតកម្មវិធី កញ្ញាឯក ហុងកុងឆ្នាំ១៩៩៧ បានទទួលចំណាត់ថ្នាក់លេខ៣។

យ៉ាងណាដែរប្រិយមិត្តអ្នកគាំទ្រ ព្រះនាង ឆាង ភីង យល់យ៉ាងណាដែរ តើសម្រស់របស់គាត់នៅតែស្អាតនិងក្មេងដូចកាលពីមុនមែនទេ?