បុរសជនបរទេសវ័យចំណាស់ម្នាក់បានស្លាប់ភ្លាមៗបន្ទាប់ពីលោតពីលើផ្ទះមកក្រោមធ្លាក់ចូលខុនដូស្លាប់មួយរំពេច ដោយសារតែមានវិបត្តិរឿងគ្មានលុយបង់ថ្លៃផ្ទះជួលគេ និងការចាយវាយ ផ្សេងៗទៀត។

ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងនៅវេលម៉ោង ៧ ព្រឹក ថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០២១ នៅចំណុចបារ និង ភោជនីយដ្ឋាន The Deck ទីតាំងផ្ទះលេខ ៦៨ AB ផ្លូវលេខ ១៣៥ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ BROADENT JOHNSTEPHEN ជនជាតិញូវសឺលែន អាយុ ៦0ឆ្នាំ បច្ចុប្បន្នស្នាក់នៅក្នុងហាងកើតហេតុ ខាងលើ។

ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា គេបានឃើញបុរសជនរងគ្រោះបានធ្លាក់មកលើដី បណ្តាលឲ្យស្លាប់ទើបបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងទៅដល់អ្នកនៅក្បែរខាងនិង  សមត្ថកិច្ច ខណ្ឌចំការមនចុះមកកន្លែងកើតហេតុ។ ភ្លាមនោះកម្លាំងនគរបាលខណ្ឌចំការមន បានសហការជាមួយនិងកម្លាំងជំនាញកោសល្យវិច័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញចុះធ្វើការត្រួតពិនិត្យសាកសព។

កម្លាំងជំនាញកោសល្យវិច័យការិយាល័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា បុរសជនបរទេសរូបនេះបានស្លាប់ដោយការលោតសម្លាប់ខ្លួនពីលើ ផ្ទះជាន់ទី២ដែលជាទីតាំងបារាំង ឈ្មោះ The Deck ពិតប្រាកដមែន។ បន្ទាប់មកសមត្ថកិច្ចបានសម្រេចដឹកសពយកទៅតម្កល់ទុកនៅវត្តទឹកថ្លា ដើម្បីរង់ចាំ ក្រុមគ្រួសារនិងសាច់ញាតិមកយកធ្វើបុណ្យទៅតាមប្រពៃណី៕

អត្ថបទ៖សេង សាវី

សូមទស្សនាវីដេអូខាងក្រោម៖

Share.