ក្លិបបាល់ទាត់ភ្នំពេញក្រោន ម្ចាស់ជើងឯកលីគកំពូលកម្ពុជា៧សម័យកាល សម្រេចបន្តកិច្ចសន្យាជូនខ្សែបម្រើសញ្ជាតិជប៉ុន Yudai Ogawa ចំនួន១ឆ្នាំទៀត ពោលគឺរហូតដល់ចប់រដូវកាល២០២២។

គួរបញ្ជាក់ឲ្យដឹងថា Yudai Ogawa ចាប់ផ្តើមលេងបាល់ទាត់អាជីបក្នុងឆ្នាំ២០១៥ ជាមួយក្រុម Gifu FC នៅលីគទី២នៃប្រទេសជប៉ុន នៅឆ្នាំ២០១៧រូបគេបានលេងនៅលីគទី៤ប្រទេសប៉ូឡូញជាមួយនឹងក្រុម Widzew Łódź។

លុះឈានដល់ឆ្នាំ២០១៨ Yudai បានមកចូលរួមជាមួយក្រុមក្រសួងការពារជាតិ (បច្ចុប្បន្នកងយោធពលខេមរភូមិន្ទ)នៃលីគកំពូលកម្ពុជា ខណ:ឆ្នាំ២០១៩/២០ ខ្សែបម្រើកណ្តាលរូបនេះបានចូលរួមជាមួយក្រុមអង្គរថាយហ្គឺរដែលមានមូលដ្ឋាននៅទឹកដីខេត្តសៀមរាប មុនផ្ទេរមកកាន់ភ្នំពេញក្រោន ក្នុងឆ្នាំ២០២១៕

Telegram-Troryorng
Share.