ពានរង្វាន់​បាល់ទាត់ AFF Suzuki Cup 2020 បាន​រក​ឃើញ​ក្រុម ធ្លាក់​ចេញ​​និង​ក្រុម​​ឡើង ទៅ​ជុំ​បន្ត​ហើយ​ក្នុង​​វគ្គ​សន្សំ​ពិន្ទុ​ពូល A ខណៈ​ពូល B ត្រូវ​រង់ចាំ​លទ្ធផល​នៃ​ការ​​ប្រកួត​នៅ​ល្ងាច​ថ្ងៃ​ពុធ ទី​១៥ ខែ ធ្នូ ឆ្នាំ​២០២១ នេះ។

ចំពោះ​ក្រុម​ដែល​មាន​ឈ្មោះ​ឡើង​ទៅ​ជុំ​បន្ត​ក្នុង​ពូល A គឺ​ថៃ និង​ម្ចាស់​ផ្ទះ​សិង្ហបុរី ស្រប​ពេល​ក្រុម​ដែល​ធ្លាក់​ចេញ​មាន​ទីម័រខាងកើត មីយ៉ាន់ម៉ា និង​ហ្វីលីពីន។ យ៉ាងណាក្ដី​ការប្រកួត​ពូល A នៅ​សល់​១​​លើក​ទៀត​ទើប​បិទ​ពូល។

ចំណែក​លទ្ធផល​សរុប​ប្រចាំ​ពូល A មាន៖

ទីម័រខាងកើត ០-២ ថៃ
សិង្ហបុរី ៣-០ មីយ៉ាន់ម៉ា
មីយ៉ាន់ម៉ា ២-០ ទីម័រខាងកើត
ហ្វីលីពីន ១-២ សិង្ហបុរី
ទីម័រខាងកើត ០-៧ ហ្វីលីពីន
ថៃ ៤-០ មីយ៉ាន់ម៉ា
ហ្វីលីពីន ១-២ ថៃ
សិង្ហបុរី ២-០

ប្រកួត​បិទ​ពូល A ធ្វើ​ឡើង​នៅ​ថ្ងៃទី១៨ ធ្នូ ២០២១៖
-ថៃ ប៉ះ សិង្ហបុរី
-មីយ៉ាន់ម់ា ប៉ះ ហ្វីលីពីន

គិត​ត្រឹម​ពេល​នេះ​កីឡាករ​ម៉ាឡេស៊ី Safawi Rasid និង​កីឡាករ​ថៃ Teerasil Dangda ស្ថិត​ក្នុង​បញ្ជី Top Scorers បណ្ដោះអាសន្ន​ក្រោម​រក​បាន​ម្នាក់​៤គ្រាប់​ច្រើន​ជាង​កីឡាករ​ដទៃ៕

Telegram-Troryorng
Share.