Billy Ketkeophomphone 

អតីតខ្សែប្រយុទ្ធក្រុម Angers SCO សមាជិកលីគកំពូលរបស់ប្រទេសបារំាង គឺកីឡាករ Billy Ketkeophomphone (កូនកាត់បារាំង-ឡាវ) បាននិយាយថា៖ «ការប្រកួតជាមួយកម្ពុជាល្ងាចនេះក្រុមជម្រើសជាតិឡាវនឹងមានឱកាសច្រើនក្នុងការទាត់បញ្ចូលទីទល់នឹងកម្ពុជា»។

កាលបរិច្ឆេទការប្រកួត៖ កម្ពុជា vs ឡាវ ធ្វើឡើងនៅថ្ងៃទី១៥ ខែធ្នូ វេលាម៉ោង៤:៣០នាទីល្ងាច លើ​ទីលាន​កីឡដ្ឋាន Bishan Stadium ក្នុង​ប្រទេស​សិង្ហបុរី។

គួរបញ្ជាក់ឲ្យដឹងថា Billy Ketkeophomphone បច្ចុប្បន្នមានអាយុ ៣១ឆ្នាំកើតនៅ Champigny-sur-Marne ប្រទេសបារាំង ដែលមានឪពុកម្តាយជាជនជាតិឡាវ ធ្លាប់លេងឲ្យក្លិប Angers SCO នៅ​លីគកំពូលបារាំង និងក្លិប​មួយ​ចំនួន​ទៀត ខណៈ​ពេល​នេះ​រូប​គេ​កំពុង​ប្រកប​អាជីព​នៅ​ក្លិប Dunkerque លីគទី២​របស់​បារាំង។ 

បច្ចុប្បន្នកម្ពុជា និងឡាវ មិនឈ្នះដូចគ្នាសម្រាប់ការប្រកួត២លើកកន្លងមក ដូច្នេះល្ងាចក្រុមទាំង២ត្រូវការឈ្នះដាច់ខាតដើម្បីទទួលបានលទ្ធផលល្អក្នុងតារាងចំណាត់ថ្នាក់ FIFA Ranking ក៏ដូចជាចាប់ឱកាសឡើងទៅវគ្គបន្ត៕

Telegram-Troryorng
Share.