យោងតាមការបញ្ជាក់របស់ក្រុមអធិរាជស Real Madrid បានឲ្យដឹងថាខ្សែការពារស្លាប Marcelo និងខ្សែបម្រើ Luka Modric បានធ្វើតេស្តរកឃើញវិជ្ជមានកូវីដ-១៩ កាលពីយប់ថ្ងៃទី១៥ ខែធ្នូ ម្សិលមិញនេះ។

បច្ចុប្បន្នអ្នកទាំង២ កំពុងសម្រាកព្យាបាលមេរោគកូវីដ-១៩ ដូច្នេះការប្រកួតចុងសប្តាហ៍នេះរវាងក្រុម Real Madrid ទល់នឹង Cadiz ក្នុងក្របខណ្ឌ La Liga សប្តាហ៍ទី១៨ នៅកីឡដ្ឋាន Santiago Bernabeu ពុំមាន​វត្តមាន Marcelo និង Modric ឡើយ។

ម្ចាស់ជើងឯក La Liga ៣៤សម័យកាលក្រោមការដឹកនាំរបស់លោក Carlo Ancelotti កំពុងស្ថិតកំពូលតារាង ក្រោយឆ្លងកាត់១៧ប្រកួត ឈ្នះ១៣ ស្មើ៣ និងចាញ់១ មាន៤២ពិន្ទុ ខណ: Cadiz ក្រោមការដឹកនាំរបស់លោក Alvaro Cervera កំពុងស្ថិតលេខ១៨ បន្ទាប់លេងបាន១៧ ឈ្នះ២ ស្មើ៧ និងចាញ់៨ មាន១៣ពិន្ទុតែប៉ុណ្ណោះ៕

Telegram-Troryorng
Share.