ក្រុមជម្រើសជាតិវៀតណាម បានត្រឹមស្មើគ្នា ០-០ ជាមួយក្រុមជម្រើសជាតិឥណ្ឌូណេស៊ី ក្នុងការប្រកួតវគ្គជម្រុះតាមពូលជុំទី៣ នៅកីឡដ្ឋាន Bishan ប្រទេស​សិង្ហបុរី នាយប់ថ្ងៃទី១៥ ខែធ្នូ ដែលធ្វើឲ្យក្រុមទាំងពីរមាន​៧ពិន្ទុរៀងៗខ្លួនក្នុងដៃ។

លទ្ធផលបែបនេះបានធ្វើឲ្យ កម្ពុជា និង ឡាវ អស់ឱកាសឡើងទៅវគ្គបន្ត បន្ទាប់ពីកម្ពុជាលេង៣ប្រកួត ឈ្នះ១ និងចាញ់២ មាន៣ពិន្ទុ ខណ:ឡាវលេង៤ប្រកួត ចាញ់ទាំង៤ មិនមានពិន្ទុរាប់ឡើយ។

លោក Park Hang-Seo

ការប្រកួតចុងក្រោយនៃវគ្គជម្រុះពូល B៖
– វៀតណាម vs កម្ពុជា វេលាម៉ោង៧:៣០នាទីយប់ កីឡដ្ឋាន Bishan
– ម៉ាឡេសុី vs ឥណ្ខូណេសុី វេលាម៉ោង៧:៣០នាទីយប់ ពហុកីឡដ្ឋានជាតិ៕

គ្រូ​បង្វឹក​ជម្រើស​ជាតិ​វៀតណាម​លោក Park Hang-Seo បានលើកឡើងថា៖«យើងមិនខ្វល់អំពីការប្រកួតរវាងឥណ្ឌូនេស៊ី ទល់នឹងម៉ាឡេស៊ីឡើយ ពោលគឺយើងកំពុងផ្តោតលើក្រុមរបស់យើង ហើយយើងនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីឈ្នះការប្រកួតចុងក្រោយរបស់យើងទល់នឹងកម្ពុជា»។

ខណ:លោក ហុងដា គ្រូបង្វឹករបស់ក្រុមជម្រើសជាតិកម្ពុជា៖«ពួកយើងធ្វើបានល្អ ខ្ញុំមានមោទកភាពណាស់ ពួកយើង​កំពុងព្យាយាមក្លាយខ្លួន​ជាកីឡាករអាជីពពិត​ប្រាកដ, អ្នកគួរមានមោទកភាព​ចំពោះក្រុមកីឡាករខ្លួន»។

Telegram-Troryorng
Share.