បាត់ដំបង៖ ក្មេងស្រីអាយុ ១៦ខែម្នាក់បានរត់លេងក្បែរស្រះទឹកនៅជិតផ្ទះ បែជារអិលជើងធ្លាក់ចូលទឹកស្រះលង់ស្លាប់។

ករណីក្មេងលង់ទឹកស្លាប់នេះបានកើតឡើងនៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២១ នៅត្រង់ចំណុចក្រុមទី ៦ ក្នុងភូមិតាហែន ឃុំក្ដុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង។ កុមារីរងគ្រោះឈ្មោះឃិន ស្រីប្រាង អាយុជាង ១ខួបរស់នៅភូមិ-ឃុំកើតហេតុខាងលើ។

តាមការបំភ្លឺរបស់ម្តាយកុមារងគ្រោះ អ្នកស្រី ហាយ បារាំង អាយុ ២៩ ឆ្នាំជាកសិករបានបញ្ជាក់ថា នៅថ្ងៃកើតហេតុខណ:ខ្លួនកំពុងដាំបាយធ្វើម្ហូប បានឃើញកូនស្រីបានរត់លេងនៅខាងមុខផ្ទះ ក្រោយមកក៏បាត់រកមិនឃើញ ហើយសង្ស័យបាននាំគ្នាដើររក ស្រាប់តែប្រទះឃើញកូ នស្រីបានអណ្តែតនៅក្នុងទឹកស្រះក្បែរផ្ទះរួចទៅហើយ ហើយក៏ប្រញាប់ប្រញាល់ចុះស្រង់នាំទៅកាន់មន្ទីរពេទ្យ ប៉ុន្តែគ្រូពេទ្យបានប្រាប់ថា ក្មេង ជនរងគ្រោះបានស្លាប់បាត់ទៅហើយ។

តាមនគរបាលស្រុកបវេលបានប្រាប់ឲ្យដឹងថា ក្រោយការត្រួតពិនិត្យរបស់ផ្នែកជំនាញ និងគ្រូពេទ្យបានសន្និដ្ឋានថា សពរបស់កុមារងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន រួចក៏ប្រគលជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ៖ដំបងក្រញូ

សូមទស្សនាវីដេអូខាងក្រោម៖

Share.