បន្ទាប់ពីកីឡាករ២រូបគឺ Marcelo និង Luka Modric បានធ្វើតេស្តរកឃើញវិជ្ជមានកូវីដ-១៩ កាលពីយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១។ ស្រាប់តែថ្ងៃនេះ Real Madrid បន្តប្រកាសកីឡាករ៤នាក់ និងជំនួយការគ្រូបង្វឹក១នាក់បន្ថែមទៀតដូចជា៖ Asensio, Bale, Lunin និង Rodrygo រួមទាំងជំនួយការគ្រូបង្វឹកលោក Davide Ancelotti បានតេស្តវិជ្ជមានកូវីដ-១៩។

បច្ចុប្បន្ន Real Madrid កីឡាករដែលនៅសល់ក្នុងការហ្វឹកហាត់ថ្ងៃនេះមានតែ Camavinga, Hazard, Miguel Gutiérrez, Kroos, Blanco, Ceballos, Toni Fuidias, Mendy, Courtois ប៉ុណ្ណោះដែលបានមកដល់ទីលានហ្វឹកហាត់។ យ៉ាងណាក៏ដោយ Real Madrid នឹងមិនដាក់ការស្នើសុំលើកការប្រកួតទល់នឹង Cadiz ថ្ងៃអាទិត្យខាងមុខនេះឡើយ។

រដូវកាលនេះ ម្ចាស់ជើងឯក La Liga ៣៤សម័យកាលក្រោមការដឹកនាំរបស់លោក Carlo Ancelotti កំពុងស្ថិតកំពូលតារាង ក្រោយឆ្លងកាត់១៧ប្រកួត ឈ្នះ១៣ ស្មើ៣ និងចាញ់១ មាន៤២ពិន្ទុ៕

Telegram-Troryorng
Share.