បន្ទាប់ពីវិលមកបំរើអារម្មណ៍ប្រិយមិត្តអ្នកទស្សនារឿង «អ្នកឈ្នះ» វគ្គទីពីរកាលពីយប់មិញបានបញ្ចប់ទៅដោយបរិបូរណ៍ហើយ ក្រោយពីរឿងនេះបានបញ្ចប់តួឯកប្រុស លោកព្រីន បានចេញមកធ្វើការ Live ភ្លាមៗ ព្រោះអ្នកទស្សនារឿងនេះមានច្រើនលើសលប់ហួសពីការរំពឹងទុក។
តួឯកប្រុសលោក Prince បានចេញមក Live អរគុណហ្វេនចំពោះការស្រលាញ់និងចូលចិត្តរឿងដែលលោកសម្ដែង នេះអាចចាត់ទុកជាកម្លាំងចិត្តមួយដ៏ធំសម្រាប់តួសម្ដែងទាំងអស់។ យ៉ាងណាមិញសាមីខ្លួនបានឆ្លើយទៅកាន់អ្នកគាំទ្រថាចំពោះលោកផ្ទាល់ក៏មិនបានឱ្យដឹងថាលោកមិនដឹងថានឹងមានវគ្គទីបីទៀតឬអត់នោះទេ ទាល់តែមើលលើអ្នកនិពន្ធសិន។

តាមរយៈសំណេររបស់ Page អ្នកគាំទ្រ Prince និង Rachana Ravady បានដកស្រង់អារម្មណ៍តួអង្គពីក្នុងសាច់រឿងមកបរិយាយរួចហើយ ក៏បានថ្លែងអំណរគុណចំពោះហ្វេនដែលបានគាំទ្ររឿងរបស់ Idol ទាំងពីរយ៉ាងច្រើនមិនថាជា YouTube និង Facebook ។
សូមចុចត្រង់នេះ៖ ៩ បទថេណា មួយៗបទមាន Viewsលើស១០លានដងលើ YouTube!

«បើឈ្នះហើយត្រូវបាត់បង់កុំចង់ឈ្នះអី បើម្នាក់ជាភ្លើងហើយម្នាក់ទៀតត្រូវតែជាទឹកអ្នកឈ្នះវគ្គ 2 រកអ្នកឈ្នះឃើញហើយ អញ្ចឹងបញ្ចប់សាច់រឿងទាំងមូលដោយ happy ending អញ្ចឹងសប្តាហ៍ក្រោយអត់មានពួកខ្ញុំចាំកូរអ្នកទាំងអស់គ្នាទៀតទេ។កុំនឹកគេណាស់អរគុណដល់អ្នកគាំទ្រដែលបានទស្សនារឿងអ្នកឈ្នះ២ភាគបញ្ចប់បានយ៉ាងច្រើនកុះករលើសពីអ្វីដែលពួកយើងរំពឹងទុក។Facebook Live 44.4K view Youtube Live 23K view Total: 67.4K view»

នេះចាត់ទុកបានថាជាមោទកភាពមួយទៀតដែលភាពយន្តភាគខ្មែរចាប់ផ្ដើមមានសន្ទុះនៃការគាំទ្រកាន់តែខ្លាំងៗឡើង ដែលជាសញ្ញាណល្អមួយសម្រាប់ភាពយន្តទីផ្សារភាគខ្មែរនាពេលអនាគត។
