តារាចម្រៀង​ស្អក​ជ្រក​ក្រោម​ទ្រនំ​កា​ឡាក់​ស៊ីណាវ៉ាត្រា លោក ខេ​ម កន្លងមក​តែងតែ​បិទបាំង​ពី​ទំនាក់ទំនង​ស្នេហា​ជាមួយ​នារី​ម្នាក់ ប៉ុន្តែ​ស្រាប់តែ ថ្មីៗនេះ​តារាចម្រៀង​ប្រុស​រូបនេះ​បង្ក​ភាព​ភ្ញាក់ផ្អើល​ខ្លាំង​មែនទែន​ដល់​ហ្វេ​ន​អ្នកគាំទ្រ ក្រោយពី​ដាច់ចិត្ត​ទម្លាយ​រូបថត ជាមួយ​នារី​ជា​គូស្នេហ៍ មាន​កាយវិការ​កៀកកើយ​យ៉ាង​ជិតស្និទ្ធ។

បើតាម​គេ​ដឹង លោក ខេ​ម មិន​ធ្លាប់​បង្ហើប​ពី​អត្តសញ្ញាណ​គូស្នេហ៍​របស់ខ្លួន​ឱ្យ​ទស្សនិកជន​បាន​ស្គាល់​ឡើយ តែ​គេ​ដឹងថា នាង​ជានា​រី​ខ្មែរ រស់នៅ​ប្រទេស​បារាំង។ ខេ​ម បានប្រកាស​និង​ទទួលស្គាល់ថា​ខ្លួន​មាន​គូស្នេហ៍​រួចហើយ ដោយ​បង្ហោះ​សារ​នៅលើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ថា «ខ្ញុំ​មាន​ស្នេហា​ហើយ​អូ​ខេ ស្រាយ​ចង្ងល់​ពុក​ម៉ែ បងប្អូន បង​បង សារព័ត៌មាន ច្បាស់​ឬ​នៅ​ប៉ុណ្ណឹង គាត់​នេះហើយ​តែងតែ​ផ្តល់​ស្នាមញញឹម​នឹង​យោបល់​ដល់​ខ្ញុំ​គ្រប់ពេលវេលា ៥ឆ្នាំ​ហើយ»។

បើ​ទោះ​មកទល់ពេលនេះ​ចំណង​ស្នេហ៍​លោក ខេ​ម មាន​រយៈពេល​ជាង ៥ ឆ្នាំ​មកហើយ តែ​លោ​កនៅ​ពុំទាន់​មាន​គម្រោង​រៀបការ​និង​គ្នា​នៅឡើយ​ទេ លោក ខេ​ម ធ្លាប់​លើកឡើង​ប្រាប់​អ្នកសារព័ត៌មាន​ថា ២ ឬ ៣ ឆ្នាំ​ទៀត​ទើប​លោក ស​ម្រេ​ចិត្ត​រៀបការ​ដោយសារ​លោក​ចង់​ទុកពេល​ដើម្បី​រកប្រាក់​ចំណូល​ឱ្យបាន​ច្រើន​សិន ។  មួយវិញទៀត នៅក្នុង​ពេលនេះ​គឺ​ស្ថិតនៅក្នុង​ស្ថានភាព​លំបាក​នៃ​ជំងឺ​កូ​វីដ​នៅឡើយ៕

Telegram-Troryorng
Share.