លោក Muhammad Razif Ariff គ្រូបង្វឹកកម្រិត UEFA A License ​របស់សិង្ហបុរី បានបង្ហោះនៅលើគណនី Twitter នាយប់ថ្ងៃទី២០ ខែធ្នូ៖«២ឆ្នាំខាងមុខទៀត បាល់ទាត់របស់ក្រុមជម្រើសជាតិកម្ពុជា នឹងរីកចម្រើនខ្លាំង, ដោយផ្អែកទៅការគ្រប់គ្រងបាល់៤ប្រកួតកន្លងមក នៅក្នុងពានរង្វាន់ AFF Suzuki Cup 2020»។

​ចំណាត់​ថ្នាក់​ជារួម​​សម្រាប់​ក្រុម​ដែល​អស់​សិទ្ធិ​ប្រកួត​មាន៖
លេខ៥ ហ្វីលីពីន
លេខ៦ ម៉ាឡេស៊ី
លេខ៧ កម្ពុជា
លេខ៨ មីយ៉ាន់ម៉ា
លេខ៩ ឡាវ
លេខ១០ ទីម័រខាងកើត។

លោក Razif Ariff កាន់អជ្ញាប័ណ្ណ A License

មិនត្រឹមតែជាគ្រូបង្វឹកកម្រិត UEFA A License លោក Razif Ariff ក៏ជានិស្សិតវិទ្យាសាស្ត្រកីឡា BSC, អ្នកវិភាគបាល់ទាត់ និងជាគ្រូបង្ហាត់កាយសម្បទាផងដែរ។

សូមរំឭកថា កម្ពុជាបានប្រារព្ធពិធីរាប់ថយក្រោយ ៥០០ថ្ងៃឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជាផ្លូវការហើយ នៅ​រាជធានី​ភ្នំពេញ ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២១ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិយាយ នៃព្រះរាជាណាចក្រកម្ពុជា, សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា, ឯកឧត្តម វ៉ាង វិធាន ឯកអគ្គរដ្ឋទូចចិនប្រចាំនៅកម្ពុជា និងសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងកាករពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC៕

Telegram-Troryorng
Share.