ការចាប់ឆ្នោតគូប្រកួតសម្រាប់វគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ Women’s Champions League បានចេញលទ្ធផលហើយ ដោយ ក្រុមនារី Barcelona នឹងត្រូវប៉ះជាមួយក្រុមនារី Real Madrid ហើយខាងក្រោមនេះជាលទ្ធផលនៃការចាប់ឆ្នោតក្នុងវគ្គ៨ក្រុមចុងក្រោយដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី២២ ខែមិនា ឆ្នាំ២០២២៖

គួរដឹងពានរង្វាន់ Women’s Champions League ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ២០០០ ដោយក្រុមឈ្នះពាននេះច្រើនជាងគេគឺក្លិប Lyon សរុប៧ដង ខណ: Barcelona ឈ្នះបាន១លើកគឺនៅឆ្នាំ២០២១ រីឯReal Madrid មិនដែលឈ្នះម្តងណាឡើយ៕

Telegram-Troryorng
Share.