ភ្នំពេញ៖ រថយន្តបែនដឹកដី បើកបុកម៉ូតូ ពីក្រោយ បណ្តាលឲ្យក្មេងស្រីអាយុជាង២ខួបម្នាក់ ស្លាប់ ចំណែកម្តាយមីងរងរបួសធ្ងន់ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរ នេះ ស្ថិតតាមផ្លូវបេតុងថ្មី កែងផ្លូវ២០១១ ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ កា លពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្ក ម៉ាកFUSO ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3B-9746 បើកតាមផ្លូវបេ តុងថ្មី ពីលិចទៅកើតសំដៅទៅផ្លូវ២០១១ ល្បើន លឿន ហ្វ្រាំងមិនទាន់ ក៏ជ្រុលបុកពីក្រោយ ម៉ូតូរបស់ជនរងគ្រោះ ម៉ាកZOMER ពណ៌ សខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GG-2475 ដែលបម្រុងបត់ឆ្វេង បណ្តាលឲ្យក្មេងស្រីម្នាក់ស្លាប់ រឺឯម្តាយមីងរងរបួសធ្ងន់ ត្រូវបានរថយន្តគ្លីនិឯកជនដឹកយកទៅសង្គ្រោះ ។ជនរងគ្រោះទាំង២នាក់មីងក្មួយគ្រាន់តែដឹងថា មានទីលំនៅ ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅពិនិត្យកន្លែងកើតហេតុ រួច ប្រគល់សពក្មេងស្រីជូនក្រុមគ្រួសារ ចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃ ណី។ ចំណែករថយន្តបង្កនិងម៉ូតូ រួមទាំងអ្នកបើកបររថយន្តផង សមត្ថកិច្ចមូលដ្ឋាន ប្រគល់ឲ្យការិយាល័យចរាចរជើងគោក ដើម្បីកសាងសំ ណុំរឿងតាមនីតិវិធី ៕

សូមទស្សនាវីដេអូខាងក្រោម៖

Share.