ភ្នំពេញ៖ បើតាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយគេឃើញផ្សែងហុយចេញពីផ្ទះនៅជាន់ទី2 ខាងលើទើបបង្កការភ្ញាក់ផ្អើល រួចក៏បានទាក់ទងទៅសមត្ថកិច្ចនគរបាល ពន្លត់អគ្គីភ័យចេញរថយន្តមកជួយបាញ់ទឹកពន្លត់ភ្លាមៗ។

ករណីគ្រោះអគ្គិភ័យនេះកើតឡើងនៅយប់រំលងអាត្រាតឈានចូលថ្ងៃទី 25 ខែធ្នូ ឆ្នាំ 2021 នៅតាមបណ្ដោយផ្លូវកម្ពុជាក្រោមក្នុងសង្កាត់ផ្សារដេប៉ូ2 ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បើតាមប្រភពពីសមត្ថកិច្ច ដែលចូលរួមប្រតិបត្តិការក្នុងការបាញ់ពន្លត់អគ្គិភ័យនេះបានឲ្យដឹងថា ករណីអគ្គិភ័យឆាបឆេះនៅផ្ទះជាន់ទី2 ជាផ្ទះដែលម្ចាស់ចាក់សោទុកចោល។ ករណីឆាបឆេះនេះ គឺឆេះសម្ភារៈអស់មួយចំនួនដែលម្ចាស់ទុកចោលរួមមានខោអាវចាស់ៗក្រដាសសៀវភៅ និងសម្ភារៈមួយចំនួនទៀតនឹងមិនបានឆាតឆេះរាលដាលដល់ផ្ទះអ្នកជិតខាង ឡើយ។ហេតុការណ៍អគ្គីភ័យមួយដង្ហើមចង្រិតនេះពុំបណ្ដាលឲ្យមានអ្នករងរបួសទេ។មូលហេតុនៃករណីនេះគឺបណ្ដាលមកពីឆ្លងចរន្ដអគ្គិសនី ចំពោះប្រតិបត្តិការបាញ់ពន្លត់នេះសមត្ថកិច្ចប្រើប្រាស់ទឹកអស់ចំនួនពីររថយន្តទើបអាចគ្រប់គ្រងស្ថានការណ៍បាន100%៕

Share.