ទីបំផុតការប្រកួតនៅក្នុងពានរង្វាន់ AFF Suzuki Cup 2020 ដែលសិង្ហបុរីធ្វើជាម្ចាស់ផ្ទះ បានស្វែងរកឃើញក្រុមខ្លាំងចំនួន២ គឺក្រុមជម្រើសជាតិថៃ និងក្រុមជម្រើសជាតិឥណ្ឌូណេស៊ី ឡើងទៅជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រ។

លទ្ធផលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រសរុបទាំង២ជើង៖
សិង្ហបុរី 3-5 ឥណ្ឌូណេស៊ី
– ថៃ 2-0 វៀតណាម។

គួរបញ្ជាក់ក្រុមជម្រើសជាតិថៃ គឺជាក្រុមដែលឈ្នះពាន AFF Suzuki Cup ច្រើនជាងគេរហូតដល់៥សម័យកាលចន្លោះឆ្នាំ(1996, 2000, 2002, 2014, 2016) ខណ:ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី គឺជាក្រុមជើងឯករងច្រើនជាងគេរហូតដល់៥សម័យកាលចន្លោះឆ្នាំ(2000, 2002, 2004, 2010, 2016)។

លើសពីនេះក្រុមទាំង២ក៏ធ្លាប់ជួបគ្នានៅក្នុងវគ្គផ្តាច់ព្រ័ត្រសរុបចំនួន៣ដង(2000, 2002, 2016) ហើយពេលនោះក្រុមជម្រើសជាតិឥណ្ឌូណេស៊ី ចាញ់ទាំង៣លើក។

សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាង ថៃ ទល់នឹងឥណ្ឌូណេស៊ី ធ្វើឡើងចំនួន២ជើង ដោយជើងទី១ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ខណ:ជើងទី២ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិ ប្រទេសសិង្ហបុរី៕

ថៃ ទល់នឹង ឥណ្ឌូណេស៊ី ឆ្នាំ២០១៦
Telegram-Troryorng
Share.