យ៉ាងហោចណាស់មានបេក្ខជនអវត្តមាន ៤១៩៨ នាក់ (ស្រី ១៧៩២នាក់) ត្រូវជាភាគរយ ៣,៦៨ %នៅព្រឹកថ្ងៃទី១នៃសម័យប្រឡងបាក់ឌុបនេះ។

ក្នុងនោះដែរ បេក្ខជនមានបញ្ហាសុខភាពផ្ទាល់ខ្លួនចំនួន ២៥ ករណី ក្នុងនោះបេក្ខជន មានជំងឺ កូវីដ-១៩ ដែលជាកីឡាការិនី ចំនួន ២នាក់ បេក្ខជនមានកម្តៅលើសធម្មតា ដែលត្រូវ ដាក់ អោយប្រឡងនៅបន្ទប់ដាច់ដោយឡែកចំនួន ៧ នាក់ និងបេក្ខជនមានបញ្ហាសុខភាព ដ៏ទៃទៀតចំនួន ១៦ នាក់។

ក្រសួងអប់រំបានឲ្យដឹងតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា នៅតាមមណ្ឌល ប្រឡង នីមួយៗ មានដំណើរការល្អ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ អនុវត្តតាមសេចក្ដី ណែនាំប្រតិបត្តិរបស់ក្រសួងអប់រំ យុវជន និងកីឡា ស្ដីពីវិធានការសុខភាព និងសុវត្ថិភាព ដោយមានការចិត្តយកទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពីគណៈមេប្រយោគទូទាំងប្រទេស គណៈអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទ ប្រធាន អនុប្រធានមណ្ឌល គណៈកម្មាការ កណ្ដាល គណៈកម្មាការត្រួតពិនិត្យអគារ គណៈកម្មការអនុរក្ស ដោយមានការចូលរួម សហការណ៍ដោយ សហភាពសហព័ន្ធយុវជនកម្ពុជា អង្គភាពប្រឆាំអំពើពុករលួយ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។

ក្រសួងអប់រំបានកត់សំគាល់ថា ពុំមានបេក្ខជនណារំលោភបទបញ្ញត្តិនៃការប្រឡង គ្មានការ យកសំណៅឯកសារ ឬឧបករណ៍អេឡិត្រូនិក ចូលក្នុងមណ្ឌល និងបន្ទប់ប្រឡងឡើយ ។

បេក្ខជនទាំងអស់បានអនុវត្តយ៉ាងល្អ និងខិតខំប្រឹងប្រែង ក្នុងការធ្វើកិច្ចការតាម សមត្ថភាព រៀងៗខ្លួន។

បើតាមក្រសួងអប់រំ បេក្ខជនប្រឡងឆ្នាំនេះ មានចំនួន១១៤ ១៨៣នាក់ ស្រី៦០៣៩៧នាក់ មាន ២០៤ មណ្ឌល ៤៦១៦ បន្ទប់៕

សូមទស្សនាវីដេអូខាងក្រោម ៖

Share.