ចាប់តាំងពីក្រុមតាលីបង់ គ្រប់គ្រងស្ថានការណ៍នៅប្រទេសអាហ្វហ្កានីស្ថានបានទាំងស្រុងកាលពីខែសីហា ស្ថានភាពរស់នៅក្នុងប្រទេសមួយនេះកាន់តែតានតឹង ជាពិសេសស្ដ្រី និង ក្មេងស្រី។

បំរាមជាច្រើនចំណុចត្រូវបានហាមប្រាមសម្រាប់ស្រ្តីគ្រប់រូបនៅក្នុងប្រទេសអាហ្វហ្កានីស្ថាន ដែលនេះគឺជាការរំលោភសិទ្ធិសេរីភាពស្រ្តីនៅក្នុងប្រទេស។

នៅថ្ងៃទី ២៨ ខែ ធ្នូ នេះ សារព័ត៌មានបរទេសមួយចំនួនបានចេញផ្សាយថា រដ្ឋាភិបាលតាលីបង់បានចេញច្បាប់ថ្មីលើស្រ្តីក្នុងការធ្វើដំណើរផ្លូវឆ្ងាយម្នាក់ឯង គឺត្រូវតែមានបុរសធ្វើដំណើរទៅជាមួយ។

សេចក្ដីណែនាំចុងក្រោយបំផុតនេះបានដាក់ចេញដោយក្រសួងលើកកម្ពស់គុណធម៌ និង បង្ការបាបកម្មរបស់ក្រុមតាលីបង់ ដោយចែងថា ហាមស្រ្តីគ្រប់រូបធ្វើដំណើរឆ្ងាយពីលំនៅដ្ឋានលើសពី ៧២គីឡូម៉ែត្រដោយមានបុរសទៅជាមួយ ប្រសិនបើចាប់បាននឹងត្រូវទទួលបានការថ្កោលទោស។

ក្រុមអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បាននិយាយថា ការរឹតបន្ដឹងបន្ថែមទៀតលើស្រ្តីបែបនេះ ប្រៀបដូចជាស្ត្រីគឺជាអ្នកទោសអ៊ីចឹង។ សហនាយកអង្គការឃ្លាំមើលសិទ្ធិមនុស្ស លោក ហេតធើ បា (Heather Barr) បាននិយាយថា បទបញ្ជានេះគឺ បិទឱកាសសម្រាប់ស្រ្តីភេទគ្រប់រូបចំពោះការដើរហើរដោយសេរី វាក៏អាចធ្វើឲ្យស្រ្តីភាគច្រើនជួបការលំបាក ប្រសិនបើនាងរងគ្រោះដោយអំពើហឹង្សា នាងមិនអាចរត់ចេញបាន។

បច្ចុប្បន្នក្រុមតាលីបង់បានចេញច្បាប់ដាក់បំរាមលើស្រ្តីក្នុងប្រទេសអាហ្វហ្កានីស្ថានជាច្រើនចំណុចដូចជា ហាមស្ដាប់ចម្រៀង ហាមធ្វើតារាសម្ដែង ហាមដោះក្រណាត់បិទមុខចេញតាមទីសាធារណៈ ហាមសិក្សាចាប់ពីថ្នាក់អនុវិទ្យាល័យ បង្ខំក្មេងស្រីមិនទាន់គ្រប់អាយុរៀបការ និង ហាមមិនឲ្យស្រ្តីធ្វើដំណើរទៅណាឆ្ងាយដោយគ្មានបុរស៕

ប្រភព៖ Aljazeera

សូមទស្សនាវីដេអូខាងក្រោម៖

Telegram-Troryorng
Share.