ទិវាអ្នកម្ដាយឆ្នាំ២០២១ បានមកដល់ទៀតហើយ ឱកាសពិសេសៗបែបនេះកូនៗច្បាស់ជាកំពុងគិតចង់ផ្ទុះក្បាលហើយមែនទែ? គិតមិនចេញមិនដឹងថាគួរទិញអ្វីជូនអ្នកម៉ាក់ កុំបារម្ភត្រយងមានគំនិតល្អៗមកចែករំលែក៖
១.នាឡិកាដៃ
នាឡិកាដៃគឺជាកាដូដែលស័ក្តិសមគ្រប់ឱកាសសំខាន់ៗ មិនថាក្នុងទិវាអ្នកម្ដាយ ខួបកំណើតឬកម្មវិធីផ្សេងៗ ជាពិសេសអ្នកដែលទទួលបានអំណោយជានាឡិកាក៏អាចប្រើប្រាស់ (ពាក់) ជាប្រចាំថ្ងៃបានដែរ តែសំខាន់ត្រូវស្គាល់ ដឹងថារសនិយមម៉ាក់ចូលចិត្តនាឡិកាដៃបែបណាគឺជាការស្រេច និយាយរួមរើសម៉ូដដែលអ្នកមិនធ្លាប់ជូនគាត់ហើយជាម៉ូដដែលជូនទៅគាត់ហើយត្រូវចិត្តគាត់។
សូមចុចត្រង់នេះ៖ កុំភ្លេចត្រៀមកន្សែង! មើល៥រឿងនេះល្អបំផុតនៅថ្ងៃទិវាអ្នកម្ដាយស្អែក!

២.កាបូប
សម្រាប់កាបូបគឺជាកាដូលំដាប់លេខមួយដែលនារីទាំងឡាយមិនថាចាស់ឬក៏ក្មេងសប្បាយចិត្តខ្លាំងពេលបានទទួល គ្រាន់តែទិញកាបូបណាឲ្យស៊ីទៅនឹងវ័យ និង ការប្រើប្រាស់របស់អ្នកម៉ាក់ អាចចាត់ទុកបានថា Mission Complete

៣.ម្សៅតុបតែងមុខមាត់ (Make Up)
អាស្រ័យទៅតាមវ័យនិងចំណង់ចំណូលចិត្តបុគ្គលម្នាក់ៗ បើអ្នកម៉ាក់ជាមនុស្សស៊ីវិល័យស្រលាញ់សម្រស់ ចូលចិត្តស្អាត ធានាថាទិញ Make up ច្បាស់ជាមិនខុសបំណងនោះទេ មនុស្សស្រីណាមិនចង់ស្អាត ចង់ឱ្យសម្រស់ក្មេងជាងវ័យ សាកល្បងទិញជូនគាត់ ធានាថា អ្នកម៉ាក់ច្បាស់ជារំភើបខ្លាំងជាក់ជាមិនខាន ជាពិសេសបើមានលទ្ធភាពគួរតែដាក់មួយឈុតជូនគាត់តែម្ដង

៤.ឈុតឡេថែរក្សាសម្រស់
សម្រស់ជារឿងចាំបាច់សម្រាប់មនុស្សស្រីជាពិសេសគឺសម្បុរស្បែកនេះតែម្ដង ដូច្នេះសម្រាប់ឆ្នាំនេះអ្នកកូនទាំងឡាយដែលមិនដឹងថាគួរទិញកាដូអ្វីជូនម៉ាក់អាចពិចារណា ឈុតឡេថែរក្សាស្បែកឲ្យនៅតឹងណែនក្មេងជាងវ័យ ជូនអ្នកម៉ាក់ប្រាកដជាធ្វើឲ្យគាត់សប្បាយចិត្តមិនខាន។

៥.កាតជូនពរធ្វើដោយដៃ
កំពុងផ្ទុះកូវីដ គ្មានចំណូលមែនទេ? កាដូដែលស្ដាប់មើលទៅសាមញ្ញជាងគេ តែពោរពេញដោយគុណតម្លៃនិងទឹកចិត្ត។ សម្រាប់ស្ថានភាពកូវីដបែបនេះ កូនៗទាំងឡាយអាចកំពុងជួបវិបត្តិសេដ្ឋកិច្ច ដូច្នេះកុំព្រួយ កាតជូនពរសរសេរដោយផ្ទាល់ដៃក៏ជាអំណោយដែលអ្នកម្ដាយគ្រប់រូបរីករាយនឹងទទួលដូចគ្នា ព្រោះក្នុងសំណេរនោះអ្នកបានបង្ហាញពីក្ដីគោរពស្រលាញ់និងការដឹងគុណ ដែលមានចំពោះគាត់ តើមានម្ដាយឯណាមិនរីករាយបានអានអក្សរកូនសរសេរដោយផ្ទាល់ដៃបញ្ជាក់ពីចិត្តស្មោះបែបនេះ?

៦.បាច់ផ្កាស្អាតៗ
បាច់ផ្កាអាចជាអំណោយដែលពេញនិយមខ្លាំងនិងជាជម្រើសដំបូងគេដែលកូនៗនឹកឃើញព្រោះទីមួយ អាចបញ្ជាទិញតាមទូរស័ព្ទឬអនឡាញ សំខាន់ឲ្យតែដឹងច្បាស់និងជឿទុកចិត្តម្ចាស់ហាងជាការស្រេច ជាជាងការកុម្មង់មិនបានដូចចិត្ត។ ផ្កាដែលពេញនិយមយកមកធ្វើជាបាច់ផ្កាជូនអ្នកម្ដាយភាគច្រើនគឺក្រៅពីផ្កាកុលាបទៅមានផ្កាលីលី ផ្កាខាម៉ូម៉ាយ ផ្កាខាណេសិន និយាយរួមផ្កាប៉ុន្មានមុខនេះពេញនិយមបំផុតសម្រាប់ៗកូនៗធ្វើជាកាដូសម្រាប់ម៉ាក់ម៉ាក់ ព្រោះមានភាពងាយស្រួលហើយមិនស្មុគស្មាញ។

យ៉ាងម៉េចដែរ? ក្រោយពីអានចប់ដឹងហើយមែនទេ? ថាត្រូវទិញអ្វីជូនម៉ាក់ៗ កុំភ្លេចខមមិនប្រាប់ត្រយងឱ្យដឹងផងណា!
