​ក្រុម​ចម្រៀង​ BLACKPINK គឺជា​ក្រុម​ចម្រៀង​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​ មាន​អ្នក​គាំទ្រ​ច្រើន​នៅ​ទូទាំង​ពិភពលោក​ ដោយ​ក្នុង​នោះ​យុវវ័យ​ក្នុង​ប្រទេស​កម្ពុជា​ក៏​ជា​អ្នក​គាំទ្រ​ក្រុម​ចម្រៀង​នារី​សុទ្ធ​របស់​កូរ៉េ​​មួយ​នេះ​ផង​ដែរ​។ ក្រុម​​អ្នក​គាំទ្រ​​ (BLINK Cambodia) បាន​ចំណាយ​ប្រាក់​ជួល​​ផ្ទាំង​ LED Billboard ដើម្បី​អបអរ​ខួប​កំណើត​របស់​កញ្ញា​ Kim Jisoo នៅ​មុខ​ផ្សារ​ទំនើប Olympia Mall។

ការ​រៀប​ចំ​ Project នេះ​ឡើង​គឺ​​ផ្ដើម​ឡើង​ដោយ​ JISOO Cambodia Fanpage (Jisoo Stan) ដែល​ Project នេះ​មាន​ឈ្មោះ​ថា​ «I CHUCHU U»។ តាម​ការ​បញ្ជាក់​ពី​ Admin ផេក BLACKPINK-BLINK Cambodia បាន​ប្រាប់​មក​កាន់​ក្រុម​សារ​ព័ត៌មាន​ត្រយង​ថា​ ការ​ដាក់​បញ្ចាំង​វីដេអូ​លើ​ផ្ទាំង​ LED Billboard នេះ​គឺ​មាន​រយៈ​ពេល​៧​ថ្ងៃ​ រាប់​ពី​ថ្ងៃ​ទី​២៨ ខែ​ធ្នូ រហូត​ដល់​ថ្ងៃ​ទី​៣ ខែ​មករា​ ឆ្នាំ​២០២២ ខាងមុខ​នេះ​។

ចំពោះ​រឿង​ប្រាក់​ចំណាយ​ ក្រុម​ការងារ​សារព័ត៌មាន​ត្រយងបាន​សាកសួរ​ពី​ខ្ទង់​ចំណាយរយៈ​ពេល​៧​ថ្ងៃ​នេះ​ដែរ​​ ប៉ុន្តែ​ក្រុម​អ្នក​គាំទ្រ BLINK Cambodia ​សូម​លាក់​ខ្ទង់​ចំណាយ​ដែល​ក្រុម​ខ្លួន​បាន​ផ្ដួចផ្ដើម​ធ្វើ​ជូន​ អាយដល របស់​ខ្លួន។​

ក្រុម​អ្នក​គាំទ្រ​នៅ​កម្ពុជា​ ក៏​បាន​អះអាង​ដែរថា​ JISOO គឺជាតារា kpop ទី 1 ផងដែរដែលមាន​វត្តមាននៅលេី billboard LED ជាលក្ខណៈ​អបអរថ្ងៃខួបកំណេីតនៅកម្ពុជាដែលហ្វេនៗ​ស្រុះ​គ្នា​ធ្វេីអោយបែបនេះ៕

Telegram-Troryorng

Share.