យោង​តាម​ការ​ផ្សាយ​របស់​ PBE Media បាន​ផ្សាយ​ឱ្យ​ដឹង​ពី​តារា​ TVB ចំនួន​៥​ ដួង​ដែល​ទទួល​បាន​តម្លៃ​ថត​ខ្ពស់​ជាង​គេ​បំផុត​។ ខាង​ក្រោម​នេះ​គឺ​នាគ​ទាំង​៥ ដែល​មាន​ថ្លៃ​ខ្លួន​ខ្ពស់​ជាង​គេ​៖

១. Moses Chan

តារា​សម្ដែង​រូប​នេះ​គឺជា​តារា​ដែល​មាន​ភាព​ស្មោះ​ត្រង់​ខ្លាំង​ចំពោះ​ TVB រយៈ​ពេល​២០​ឆ្នាំ​ជាង​កន្លង​មក​នេះ​ ទោះ​ជា​មាន​ការ​ស្នើ​សុំ​និង​ផ្ដល់​ឱកាស​ការងារ​ជាច្រើន​នៅ​ក្នុង​ប្រទេសចិន​ក្ដី​។ ដើម្បី​ជា​កាដូ​ចំពោះ​ភាព​ស្មោះត្រង់​ TVB បាន​ផ្ដល់​តម្លៃ​លុយ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ដល់​លោក​ដោយ​មួយ​ឆ្នាំ​ទទួល​បាន​ប្រមាណ​ 3,994,378.92 ដុល្លារ​អាមេរិក​។ ទឹក​ប្រាក់​នេះ​​មិន​រាប់​បញ្ចូល​ប្រាក់​ចំណូល​ដែល​លោក​​បាន​ទទួល​ពី​កុងត្រា​ជា​ Presenter និង​ការងារ​ផ្សេងៗ​ទៀត​។​ ដូច្នេះមិន​ចម្លែក​នោះ​ទេ​ ដែល​លោក​អាច​ទ្រាំ​ទ្រ​ជាមួយ​នឹង​តម្លៃ​ឈ្មួលដ៏​ថ្លៃ​​ S$17K (ប្រមាណ​12,575.83ដុល្លារ) ក្នុង​មួយ​ខែ​

២. Kenneth Ma

ស្ថិត​ក្នុង​លំដាប់​ទីពីរ​គឺ​តារា​សម្ដែង​វ័យ ​៤៧​ឆ្នាំ​ Kenneth ដែល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​ប្រជា​ប្រិយភាព​លោក​​ល្បីល្បាញ​យ៉ាង​ខ្លាំង​។ ភាព​យន្ត​ដែល​លោក​សម្ដែង​ The Exorcist’s Meter ឬតាក់ស៊ី​ចាប់​ខ្មោច​ (ឆ្នាំ​2017) និង​ Big White Duel ឬ​អ្នក​ខ្លាំង​អាវស​ (ឆ្នាំ​2019) ល្បី​ល្បាញ​ខ្លាំង​ណាស់​ ពិសេស​រឿង​អាស្រូវ​​ដែល​អតីត​មិត្តស្រី​ Jacqueline Wong ក្បត់​លោក​ រឹត​តែ​ជួយ​ឱ្យ​តួនាទី​របស់​លោក​កាន់​តែ​ល្អ​ ក្នុង​នាម​ជា​បុរស​ស្មោះ​ត្រង់​ម្នាក់​។

៣. Vincent Wong

អ្នក​គាំទ្រ​ប្រាកដ​ជា​សង្ឃឹម​ថា​ ​កុមារ​មាស​របស់​ TVB ស្ថិត​នៅ​លើ​បញ្ជី​​ចំណាត់​ទីមួយ​ ប៉ុន្តែ​បុរស​វ័យ​ ៣៨​ឆ្នាំ​ Vincent Wong បាន​បែងចែក​ការងារ​រវាង​ហុងកុង និង​ប្រទេស​ចិន​ ដែល​នេះ​អាច​ជា​មូលហេតុ​មួយ​ដែល​ធ្វើ​ឱ្យ​តម្លៃ​ខ្លួន​​ដែល​​លោក​​ទទួល​បាន​តិច​ជាង​គេ​។

៤. Wayne Lai

តារា​សម្ដែង​វ័យ​៥៧​ឆ្នាំ​ ដែល​អ្នក​គាំទ្រ​កម្ពុជា​ស្គាល់​ហៅ​ថា​ជ្រូកបា៉ជេ បាន​កាត់​បន្ថយ​ការងារ​ការងារ​របស់​លោក​ច្រើន​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ដែលអាច​និយាយ​បាន​ថា​នេះ​គឺ​ជា​មូលហេតុ​ដែល​ធ្វើ​លោក​ស្ថិត​ក្នុង​តំណែង​ទី​៤​។ ខណៈ​ដែល​ប្រាក់​បៀរ៍វត្ស​របស់​ Wayne មិន​សូវ​ជា​គាប់​ប្រសើរ​បើ​ប្រៀប​នឹង​ Moses សារព័ត៌មាន​ហុងកុង​បាន​សង្កេត​ឃើញ​ថា​តារា​រូប​នេះ​នៅ​ជ្រមុជ​រក​លុយ​នៅ​ឡើយ​ទេ​។

យោង​តាម​របាយ​ការណ៍​របស់​សារព័ត៌មាន​ក្នុង​ស្រុក​ចំណូល​ជា​ច្រើន​របស់​លោក​គឺ​បាន​មក​ពី​ការ​ចូលរួម​កម្មវិធី​នៅ​ប្រទេស​ចិន​ ក៏​ដូច​ជា​ការ​សម្ដែង​កំប្លែង​ផ្សេងៗ​ទៀត​។

៥. Ruco Chan

ស្ថិត​ក្នុង​លំដាប់​ទីពីរ តារា​សម្ដែង​វ័យ​៤៤​ឆ្នាំ​ សាង​បាន​នូវ​ភាព​ល្បីល្បាញ​បំផុត​កាល​ពី​ឆ្នាំ​២០១៦​ គាត់​បាន​ឈ្នះ​ពាន​រង្វាន់​ Best Actor ក្នុង​កម្មវិធី​ TVB Awards តាម​រយៈ​ការ​សម្ដែង​រឿង​ភាគ​ A Fist Within Four Walls ឬ កណ្ដាប់​ដៃ​ជ្រែក​ជញ្ជាំង។

យោង​តាម​សារ​ព័ត៌មាន​បាន​ផ្សព្វផ្សាយ​ថា​ Ruco បាន​ព្យាយាម​ពិភាក្សា​ជាមួយ​នឹង​ក្រុម​ហ៊ុន​ដើម្បី​ទទួល​បាន​ប្រាក់​កម្រៃ​ប្រចាំ​ខែ​ខ្ពស់​ ព្រោះ​កុងត្រា​របស់​លោក​នឹង​បញ្ចប់​នៅ​ក្នុង​ឆ្នាំ​២០២១​នេះ​ ប៉ុន្តែ​ការ​ពិភាក្សា​នោះ​មិន​បាន​សម្រេច​នោះ​ទេ​ ប៉ុន្តែ​លោក​បាន​ចេញ​មក​បដិសេធ​ពាក្យ​ចចាម​អារ៉ាម​នោះ​ហើយ​និយាយ​ថា​លោក​ទទួល​បាន​ប្រាក់​ខែ​ល្អ​ហើយ​។

អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​នោះ​គឺ​មាន​ពាក្យ​ចចាមអារ៉ាម​ថា​ TVB បាន​កាត់​បន្ថយ​ឈុត​សម្ដែង​របស់​លោក​ក្នុង​រឿង​ Falling in Love With You During Childhood និង Invisible Team ដែល​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​មាន​ចម្ងល់​ថា​តើ​ TVB ពិត​ជា​កាត់​បន្ថយ​ឈុត​សម្ដែង​លោក​ដើម្បី​លើក​ Vincent Wong៕

ទស្សនាវីដេអូ​ខាងក្រោម៖

Telegram-Troryorng
Share.