ថ្មីៗនេះមានសាព័ត៌មានមួយចំនួនបានផ្សព្វផ្សាយថា កំពូលតារាទឹកភ្នែកកញ្ញា នី មុនីនាថ បានកែកុនច្រមុះ ដើម្បីលើកទម្រង់មុខឱ្យស្អាតប្លែកជាងមុន រហូតធ្វើឱ្យមហាជនកត់សម្គាល់ឃើញ ទម្រង់មុខតារាស្រី នី មុនីនាថ ហាក់ប្លែកខុសពីពេលធម្មតាជាខ្លាំង។ មិន​តែ​ប៉ុណ្ណោះ​ ក៏​មាន​ការ​លើក​ឡើង​ប្រៀបធៀប​ជាមួយ​សិល្បការិនី​មួយ​ចំនួន​ ​ដែល​កែ​សម្រស់​ស្ទើ​តែ​គ្រប់គ្នា​នា​សម័យ​ទំនើប​នេះ​។​

ការផ្សព្វផ្សាយព័ត៌មាននោះបានលើកឡើងថា តារាស្រីរូបនេះប្លែកត្រង់ខ្ទង់ច្រមុះតែម្តង ព្រោះកាលពីពេលមុនៗ ច្រមុះ​កញ្ញា​មិន​សូវ​អំណោយ​ផល​ខ្ទ​ង់ខ្ពស់បែបនេះទេ គ្រាន់តែ​ក្រឡេក​ក៏​ដឹង​ច្បាស់​ថា​ តារា​ស្រី​រូប​នេះ​ប្រែចិត្ត​មក​ចាប់​អារម្មណ៍​រឿង​កែសម្ភស្ស​លើកសម្រស់ មិនខុសប្លែកពីសិល្បការិនីផ្សេងៗទៀតឡើយ។ តែយ៉ាងណាមិញ កញ្ញា នី មុនីនាថ បានបដិសេធ និងច្រានចោលចំពោះការផ្សព្វផ្សាយព័ត៌មាននេះ កញ្ញាចាត់ទុកថា ជារឿងមិនពិតនោះទេ។

បកស្រាយប្រាប់អ្នកសារព័ត៌មានត្រយង កញ្ញា នី មុនីនាថ បានអះអាងថា «​ខ្ញុំ​មិន​ធ្លាប់​បាន​ឃើញ​ព័ត៌មាន​ដែល​ថា​ខ្ញុំ​កែកុន​ច្រមុះនោះ​ទេ។​ ​តែ​មហាជន​ឃើញ​មុខ​ខ្ញុំ​ប្លែក​ ​ក៏​ដោយសារ​តែ​សព្វ​ថ្ងៃ​ខ្ញុំ​កំពុង​ឈឺ​ សាច់​មុខ​ខ្ញុំ​ក៏​ស្រក​ខ្លាំង​ជាង​មុន​ដែរ​ ដូច្នោះហើយទើបធ្វើឱ្យឃើញមុខខ្ញុំស្គមជាងមុន»។ កញ្ញាបន្ដថា «ការ​ពិត​ទៅ​ មុខ​ខ្ញុំ​គឺ​គ្មាន​ការ​កែកុន​អ្វីនោះទេគឺមុខគឺនៅដដែរ គ្រាន់តែពេលនេះ ខ្ញុំស្រកទម្ងន់អស់ ៤គីឡូហើយនៅពេលនេះ។ គ្រូពេទ្យបានប្រាប់ថា ឱ្យខ្ញុំសម្រាកឱ្យបានច្រើន ហើយខ្ញុំក៏បានផ្អាកការងារសិល្បៈអស់ច្រើនហើយ ដើម្បីថែទាំសុខភាពឡើងវិញ។ ធម្មតានៅវ័យនេះ គឺងាយនឹងស្រកសាច់មុខណាស់ នៅពេលឈឺម្ដងៗ»។

កញ្ញា នី មុនីនាថ បានបញ្ជាក់ថា កញ្ញាមិនចង់ស្រកទម្ងន់ទេ តែនៅពេលនេះគឺកញ្ញាកំពុងមានជំងឺប្រចាំកាយ ដូច្នោះ​ទើបធ្វើឱ្យកញ្ញាស្រកគីឡូលឿនមែនទែនក្នុងរយៈពេលខ្លី​ ដែល​នេះ​ជា​ការ​ព្រួយ​បារម្ភ​មែនទែន​ចំពោះ​សុខភាព​៕

ទស្សនាវីដេអូ Big News៖

Telegram-Troryorng
Share.