កំពូលតារាចម្រៀងប្រចាំផលិតកម្មហង្សមាស និងរស្មីហង្សមាស អ្នកនាង ឱក សុគន្ធកញ្ញា ពិតជាស័ក្ដសមជាតារាចម្រៀងដែល​មាន​ជោគជ័យ​ខ្លាំង​លើវិស័យសិល្បៈ។ ច្រើនឆ្នាំមក​នេះ អ្នកនាង​ខំសម្រេច​ស្នាដៃជា​ច្រើន​ ដែលមិនធ្វើឱ្យហ្វេនអ្នកគាំទ្រខកចិត្តនោះទេ ពោលគឺ រាល់បទចម្រៀងរបស់អ្នកនាងចេញគ្រប់បទ តែងតែមានការគាំទ្រខ្លាំងជានិច្ច។

ថ្មីៗនេះអ្នកនាងក៏ទើបតែទទួលបានកាដូពិសេសពីក្រុមហ៊ុន YouTube ជាកាដូចុងឆ្នាំ២០២១នេះតែម្ដង ។ នៅលើហ្វេសប៊ុករបស់អ្នកនាង ឱក សុគន្ធកញ្ញា បានបង្ហោះរូបភាព និងសរសេររៀបរាប់ថា «កាដូរចុងឆ្នាំ២០២១ អរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលបាន subscribe channel YouTube ហើយបើមិនទាន់បាន subscribe ទេចូលទៅចុចម្នាក់មួយទៅ»។ នៅក្នុងរូបគេមើលឃើញថា អ្នកនាង ឱក សុគន្ធកញ្ញា ទទួលបានកាដូប៊ូតុងប្រាក់ពីក្រុមហ៊ុន YouTub។

រហូតមកទល់ថ្ងៃនេះ ឆាណែលយូធូបរបស់អ្នកនាង ឱក សុគន្ធកញ្ញា មានអ្នក subscribe ចំនួន ១០១ ពាន់នាក់ហើយ ដែលអ្នកនាងផលិតផលិត Content សម្រាប់ហ្វេនដូចជា បទចម្រៀងល្បីៗរបស់អ្នកនាង សកម្មភាពជីវិតប្រចាំថ្ងៃ សកម្មភាពសម្ដែងនៅលើឆាក សកម្មភាពដំណើរកម្សាន្ដជាមួយគ្រួសារ និងជាពិសេសគឺសកម្មភាពរបស់កូនប្រុសអ្នកនាង «ឆលី»៕

Telegram-Troryorng
Share.