ភ្នំពេញ៖ បើតាមប្រភពពីប្រជាពលរដ្ឋបានឃើញហេតុការបានដឹងថា ដំបូងឡើយគេឃើញរថយន្តកូរ៉ូឡាពណ៌ទឹកប្រាក់ 1 គ្រឿងពាក់ស្លាកលេខភ្នំពេញ 2AZ-6026 បើកបរដោយបុរសម្នាក់តាមបណ្ដោយផ្លូវទ្រុងមាន់ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ខាងមុខសាកលវិទ្យាល័យកម្ពុជា ក៏មានរថយន្តព្រូសមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ 2AX-7734 ជិះដោយនារីមួយក្រុមក្នុងទិសដៅបញ្ច្រាសគ្នាបត់ត្រឡប់ក្រោយមិនប្រយត្ន័បុកពេញទំហឹងបណ្ដាលអោយរថយន្តទាំងសងខាងរងការខូចខាត។ចំណែកឯអ្នកបើកបរនិងអ្នករួមដំណើរមិនមានរងរបួសនោះទេ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅយប់រំលងអាត្រាតឈានចូលថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2021 ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខរាជធានីភ្នំពេញ។

ក្រោយពីកើតហេតុសមត្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌសែនសុខ បានចុះមកដល់ទីតាំងកន្លែងកើតហេតុធ្វើការសម្របសម្រួលដោយភាគីទាំងពីរ។ដោយភាគីទាំងពីរសុខចិត្តយករថយន្តទៅជួសជុលរៀងខ្លួនដើម្បីបញ្ចប់រឿងនៅវែងឆ្ងាយ។

Share.