ភ្នំពេញ៖ បើតាមប្រភពពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បានដឹងថា ដំបូងឡើយ គេឃើញរថយន្ត Mazda មួយគ្រឿង ពណ៌ទឹកប្រាក់ស្លាកលេខភ្នំពេញ 2BA-7379 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវទ្រុងមាន់ក្នុងទិសដៅពីលិចទៅកើត លុះមកដល់មុខផ្សារទំនើបរតនាផ្លាហ្សា ក៏បានបត់ឆ្វេងមិនប្រយ័ត្នត្រូវរថយន្តព្រូសមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ 2BF-5469 បើកបរដោយបុរសម្នាក់ធ្វើដំណើរស្របទិសគ្នាបុកពេញទំហឹងបណ្ដាលរថយន្តរងការខូចខាតទាំងសង្ខាង។ ចំណែកឯណាបើកបរមិនមានរងរបួសនោះទេ។

ករណីគ្រោះថ្នាក់ចរាចរនេះកើតឡើងនៅយប់ថ្ងៃទី 30 ខែធ្នូ ឆ្នាំ 2021 ក្នុងសង្កាត់អូរបែកក្អមខណ្ឌ សែនសុខ រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកន្លែងកើតហេតុធ្វើការសម្របសម្រួលដោយភាគីទាំងពីរសុខចិត្តយករថយន្តទៅជួសជុលរៀងៗខ្លួនដើម្បីបញ្ចប់រឿងកុំឱ្យវែងឆ្ងាយ៕

Share.