ភ្នំពេញ ៖ ទុស្សេខ្សែភ្លើងឆេះនៅលើដំបូលផ្ទះប្រជាពលរដ្ឋ ផ្អើលនាំគ្នាភ័យស្លន់ស្លោ ខ្លាចឆេះរាលដល់ផ្ទះ ទាំងសមត្ថកិច្ច ទាំងរថយន្តពន្លត់អគ្គិភ័យចេញទៅអន្តរាគមន៍ បាញ់ពន្លត់ភ្លើងឲ្យរលត់ទៅវិញភ្លាមៗ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៧និង៤៥នាទីព្រឹក ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ នៅតាមផ្លូវចោមចៅ ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

តាមប្រជាពលរដ្ឋឃើញហេតុការណ៍ បានឲ្យដឹងថា មុនកើតហេតុ ឃើញមានផ្សែងហុយខ្មួល នៅលើដំបូលផ្ទះ ហើយឆេះចេញជាអណ្តាតភ្លើង  ធ្វើឲ្យភ័យស្លន់ស្លោ ខ្លាចរាលដល់ផ្ទះសម្បែង បងប្អូនក្បែរខាងជួយយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ក៏មិនរលត់ ភ្លើងកាន់តែឆេះខ្លាំងឡើង កាន់តែភ័យ ហើយត្រូវបានខាងអគ្គិសនីកាត់ផ្តាច់ចរន្ត សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង ចេញទៅជួយបាញ់ទឹកពន្លត់ភ្លើង ។

ទុស្សេឆេះខ្សែភ្លើងខាងលើ គ្រាន់តែខូចខាតខ្សែភ្លើង និងប៉ះពាល់ឆេះស្លាកយុីហោ តែប៉ុណ្ណោះ មិនរាលដាលដល់ផ្ទះឡើយ ៕

Share.