ក្រុមអ្នកវិទ្យាសាស្ត្រអេហ្ស៊ីបបានឆ្លុះឃើញរូបមុំាំមីរបស់ស្ដេចប៉ារ៉ាអុងទី១ ដោយម៉ាស៊ីនអ៊ិច រេ (X-Ray) ដ៏ទំនើប និង ឧបករណ៍ឌីជីថលមួយចំនួនទៀត ដែលបានបង្ហាញព័ត៌មានយ៉ាងលំអិតអំពីជិវិតរស់នៅ និង ការសោយទីវង្គតរបស់ព្រះអង្គ ចាប់តាំងពីសាកសពមុំាំមីនេះត្រូវបានរកឃើញនៅឆ្នាំ ១៨៨១។

ព្រះអង្គប៉ារ៉ាអុងទី១ បានឡើងកាន់អំណាចកាលពីឆ្នាំ ១៥២៥ ដល់ឆ្នាំ ១៥០៤ មុនគ.ស ព្រះអង្គបានសោយទីវង្គតក្នុងវ័យ ៣៥ឆ្នាំ ដោយសារព្រះរោគាពាធ ហើយព្រះអង្គក៏បានក្លាយជាសាកសពមុំាំមីដំបូងគេបង្អស់របស់ប្រទេសអេហ្ស៊ីបផងដែរ។ នៅពេលដែលកំពុងស្កេន អ្នកវិទ្យាសាស្ត្របានឃើញថា សភាពរាងកាយរបស់ព្រះអង្គគឺត្រូវបានគេដាក់ដៃខ្វែងគ្នា ចំណែកឯខួរក្បាលគឺមិនត្រូវបានរកចេញដើម្បីធ្វើឲ្យមានការរក្សាទុកបានយូរនោះទេ។

ក្រុមអ្នកវិទ្យាសាស្ត្រនៃប្រទេសអេហ្ស៊ីបលើកឡើងថា ការសិក្សាស្រាវជ្រាវនេះមិនមានការរំខាន ឬ ប៉ះពាល់ដល់រូបរាងមុំាំមីឡើយ ពោលគឺមុំាមីនៅក្នុងមឈូសមានសភាពដដែល៕

ប្រភព៖ CNN

Telegram-Troryorng
Share.