រៀបការយឺតប្រសើរជាងរៀបការខុស លោកយាយក្រមុំអាយុ ៦១ឆ្នាំ ទើបតែសម្រេចចិត្តរៀបការទោះបីជាវ័យជ្រេបន្តិចក៏ដោយ។

លោកយាយ អាលីស លូវីស បានក្លាយជាកូនក្រមុំដំបូងគេដែលរៀបការក្នុងវ័យចំណាស់ នាងបានដើរលើកម្រាលព្រំពណ៌ក្រហមដោយមានឪពុកអាយុ ៨៨ឆ្នាំ ដើរកាន់ដៃទៅរកអនាគតស្វាមី។ លោកយាយ លូវីស បាននិយាយថា ខ្លួនឯងពិតជាមានមោទនភាពណាស់ដែលនៅឪពុកបង្កើតដើរកាន់ដៃក្នុងថ្ងៃពិសេស យ៉ាងមានសុភមង្គល។

លោកយាយបន្ដថា កាលពីនៅវ័យជំទង់ លោកយាយមិនដែលស្រម៉ៃគិតចង់បានអាពាហ៍ពិពាហ៍ធំដុំនោះទេ លោកយាយគិតថា ការរៀបអាពាហ៍ពិពាហ៍ គឺជាការបញ្ចប់ដោយរីករាយ ទោះបីជាអ្នកខ្លះរៀបការរួចលែងលះគ្នាក៏ដោយ។ អាពាហ៍ពិពាហ៍របស់លោកយាយ បានកើតឡើងក្រោយពេលដែលពួកគេទាំង ២នាក់ទាក់ទងគ្នាយូរឆ្នាំមកហើយ ដំបូងឡើយគិតថារៀបការតាមធម្មតា ប៉ុន្ដែក្រោយមកមានការផ្លាស់ប្ដូរមករៀបការដូចគូរស្វាមីភរិយាក្មេងៗដទៃទៀត។

ការធ្វើបែបនេះគឺដើម្បីតែចង់ឲ្យស្ត្រីៗនៅទូទាំងប្រទេស កុំអស់សង្ឃឹមមិនថា អាយុប៉ុន្មានក៏អាចរៀបការបានដែរ ឲ្យតែយើងគិតថា ដៃគូរល្អគ្រប់គ្រាន់ និង ស្រលាញ់យើងពិតប្រាកដ៕

ប្រភព៖ Sydney news today

Telegram-Troryorng
Share.