បុរសក្លាហានម្នាក់ហ៊ានជិះកូនទូកឆ្លងកាត់មហាសមុទ្រដោយប្រើខ្លែង និង កំលាំងខ្យល់ជំនួសការប្រើប្រាស់ម៉ាស៊ីន។

លោក ហ្វ្រេនស៊ីស្កូ លូហ្វីញ៉ា បានធ្វើដំណើរលើមហាសមុទ្រអាត្លង់ទិច ចម្ងាយ ៦ពាន់៧រយគីឡូម៉ែត្រ ដែលប្រើថាមពលនៃការបង្ហោះខ្លែង។ លោកចាប់ផ្ដើមចេញដំណើរពីទីក្រុង ខាខេស ប្រទេសព័រទុយហ្គាល់ ដោយទូកតូចដែលបើកក្នុងល្បឿន ៣០គីឡូម៉ែត្រក្នុង១ម៉ោង កាលពីថ្ងៃទី ២៩ ខែ វិច្ឆិកា បើគិតមកដល់ពេលនេះលោកបានចំណាយពេលនៅលើទឹករយៈពេល ២៦ថ្ងៃហើយ។

លោក ហ្រ្វេនស៊ីស្កូ លូហ្វីញ៉ា បាននិយាយថា រយៈពេលជាច្រើនថ្ងៃលើមហាសមុទ្រ លោកបានជួបប្រទះនឹងទេសភាពដ៏ស្រស់ស្អាតជាច្រើនប្រភេទ និង ជួបបញ្ហាប្រឈមមួយចំនួនដូចជា អាកាសធាតុ រលកសមុទ្រធំៗ និង កំលាំងខ្យល់បោកបក់ខ្លាំង។

លោក លូហ្វីញ៉ា សង្ឃឹមថា ការជិះលើទូកដោយពឹងផ្អែកតែលើខ្លែង និង កំលាំងខ្យល់ លើមហាសមុទ្រនេះ នឹងអាចមានឱកាសឈានទៅបំបែកកំណត់ត្រាពិភពលោកហ្គីនណេស៕

ប្រភព៖ Sufertoday

Telegram-Troryorng
Share.