ស្រ្តីម្នាក់បានយកផ្សិតដ៏ធំមួយធ្វើជាទូកអុំលើទឹក បំបែកកំណត់ត្រាពិភពលោកហ្គីនណេស។

នារីក្លាហាន ណេប្រាស្កា ឌូ បានយកផ្សិតមកច្នៃជាទូកជិះលើទឹក ដោយផ្សិតដែលនាងយកមកច្នៃជាទូកនេះមានទំហំ និង ប្រវែង ៤ម៉ែត្រ២តឹក។ បច្ចុប្បន្ននារីម្នាក់នេះគឺជានិស្សិតដែលកំពុងបញ្ចប់ថ្នាក់បរិញ្ញាប័ត្រនៅសាកលវិទ្យាល័យ ខូលុមបូស (Columbus) ក្នុងរដ្ឋ អូហៃអូ សហរដ្ឋអាមេរិក។ នៅទីបំផុតនារីក្លាហានរូបនេះ ទទួលបានកំណត់ត្រាពិភពលោកហ្គីនណេសថា ជាអ្នកបង្កើតកំណត់ត្រាពិភពលោក ដោយមានឈ្មោះថា ទូកផ្សិតវែងជាងគេបំផុតលើពិភពលោក។ កាលពីកន្លងទៅប្រទេសកម្ពុជាយើងធ្លាប់បំបែកកំណត់ត្រាពិភពលោកហ្គីនណេស ទូក ង វែងជាងគេបំផុតលើពិភពលោក ប៉ុន្ដែលើកនេះនារីក្លាហានបានបំបែកកំណត់ត្រាទូកផ្សិតវែងជាងគេបំផុតលើលោកដែរ។

ស្រ្តីម្នាក់នេះនិយាយថា កាលដែលបានកំណត់ត្រាចេញពីក្ដីស្រម៉ៃដែលខ្លួនចង់ធ្វើគឺជារឿងដែលល្អបំផុត នេះគឺជាបទពិសោធន៍ដ៏ល្អមួយសម្រាប់នាង នាងក៏បានបំផុសគំនិតឲ្យបេក្ខជនដ៏ទែទៀតព្យាយាមបង្កើតអ្វីដែលថ្មីៗ​ ដើម្បីបំបែកកំណត់ត្រាដោយខ្លួនឯងដូចជានាង៕

ប្រភព៖ UPI

Telegram-Troryorng
Share.