ប្រិយមិត្ត​ដែល​ជា​អ្នក​គាំទ្រ​វេទិកា​ប្រកួត​សម្រស់​ Miss Universe ប្រាកដ​ជា​ស្គាល់​កញ្ញា​ ឈុន ស្រីនេត បេក្ខនារី​ចំណាត់​ថ្នាក់​លេខ​២ ប្រចាំ​កម្មវិធី​នេះ​ ស្រីស្រស់​រូប​នេះ​នឹង​បង្ហាញ​វត្តមាន​ជា​តួ​ឯក​ស្រី​ចាប់​ដៃ​គូ​សម្ដែង​ជាមួយ​សុជាតិ បុរស​សង្ហា​តារា​ចម្រៀង​ក្នុង​ក្រុម​ក្មេង​ខ្មែរ​ នៅ​ក្នុង​រឿង​ភាគ​មនោសញ្ចេតនា​ស្នេហា​បែប​យុវវ័យ​ «អាក្រក់​ឬល្អ​ ក៏​ស្រលាញ់»។

អ្នក​គាំទ្រ​កុំ​ភ្លេច​ផ្ដល់​កម្លាំង​ចិត្ត​ជូន​ដល់​បវរកញ្ញា​កម្ពុជា​ និង​តារា​ចម្រៀង​ម្ចាស់​បទ​ «ខូច​ចិត្ត» ដើម្បី​លើក​ទឹក​ចិត្ត​ដល់​តារា​សំណព្វ​ទាំង​ពីរ​ដួង​ក្នុង​រឿង​ភាគ​​ដំបូង​ដែល​អ្នក​ទាំងពីរ​ចាប់​គូគ្នា​។

Telegram-Troryorng

Share.