ជម្រើស១១នាក់ដំបូងរបស់ភ្នំពេញក្រោន

ក្រុម​បាល់ទាត់​នារី​របស់​ភ្នំពេញក្រោន បាន​ឡើង​ឈរ​កំពូល​តារាង​​ពានរង្វាន់​លីគ​បាល់ទាត់​នារី​រដូវកាល​ឆ្នាំ​២០២១ (Cambodian Woman’s League 2021) បន្ទាប់​ពី​ប្រកួត​ចុងក្រោយ​យក​ឈ្នះ​លើ​ក្រុម​ខេត្ត​កំពង់ឆ្នាំង រហូត​ដល់​១៩-០។

សរុប​លទ្ធផល​ប្រកួត​សប្ដាហ៍​ទី៣ នៅ​រសៀល​ថ្ងៃ​ទី២ ខែ​មករា ឆ្នាំ​២០២២ មាន៖
-ខេត្ត​កណ្ដាល ០-១០ ណាហ្គាវើលកំពង់ស្ពឺ
-ខេត្ត​សៀមរាប ២-០ ព្រះខ័នរាជស្វាយរៀង
-ភ្នំពេញក្រោន ១៩-០ ខេត្ត​កំពង់ឆ្នាំង
-ខេត្ត​បាត់ដំបង ១-៥ បឹងកេត

សម្រាប់​កម្មវិធី​ប្រកួត​បន្ទាប់​នឹង​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​​៩ ខែ​មករាឆ្នាំ​២០២១​ដំណាល​គ្នា៖
-បឹងកេត Vs សៀមរាប នៅ​កីឡដ្ឋាន​ខេមបូឌាអ៊ែវ៉េ
-ព្រះខ័នរាជស្វាយរៀង Vs កណ្ដាល នៅ​កីឡដ្ឋាន​ខេត្ត​ស្វាយរៀង
-ខេត្ត​កំពង់ឆ្នាំង Vs បាត់ដំបង នៅ​វិទ្យាល័យ​កំពង់ត្រឡាច
-ណាហ្គាវើលកំពង់ស្ពឺ Vs ភ្នំពេញក្រោន នៅ​វិទ្យាល័យ​កំពង់ស្ពឺ

Telegram-Troryorng
Share.