មហាជនអ្នកគាំទ្រភាពយន្ដខ្មែរធ្លាប់ទស្សនាមកហើយនូវភាពយន្ដខ្នាតធំរឿង «មរណមាតា» ដែលជាវណ្ណកម្មរបស់ផលិតកម្ម SSB និងដឹកនាំរឿងដោយលោក ហ្វៃ សំអាង។ ភាពយន្ដនេះ មហាជនអ្នកគាំទ្របានឃើញសមត្ថភាពនៃការសម្ដែងរបស់តារាស្រី លី ចាន់សីហា ជាតួអង្គពីរមនុស្សតែមួយ ឬហៅថាតួភ្លោះ។ កាលពី១០ឆ្នាំមុន អ្នកនាង លី ចាន់សីហា បានសម្ដែងជាតួមានចរិតឆ្នាស់ឆ្នើម (តួនាងចាន់ណី) និងជាតួស្លូតបូតសុភាពរៀបសា (តួមរណមាតា) ធ្លាប់ទទួលបានការកោតសរសើរពីមហាជនយ៉ាងខ្លាំង។

អ្នកនាង លី ចាន់សីហា សម្ដែងតួភ្លោះ

យ៉ាងណាមិញ នៅដើមឆ្នាំ២០២២នេះ គេបានឃើញនាងតូច កែវ ទិត្យផល្លី ក៏លេចចេញនូវការសម្ដែងជាតួភ្លោះ តាមគន្លងអ្នកនាង លី ចាន់សីហា វិញម្ដង។ កែវ ទិត្យផល្លី បានសម្ដែងជាតួឆ្នាស់មួយ និងស្លូតមួយ នៅក្នុងរឿង «ដើមរលួសមាស»ដែលជារឿងតំណាលបុរាណដកស្រង់ចេញពីរឿងព្រេងនិទានខ្មែរភាគទី៧។ គ្រាន់តែបានទម្លាយវីដេអូ Tailer នៅលើបណ្ដាញសង្គមហ្វេសប៊ុកភ្លាម កែវ ទិត្យផល្លី បានធ្វើឱ្យងាកមហាជនចាប់អារម្មណ៍ចង់ទស្សនាការសម្ដែងរបស់នាង ក្នុងរឿងនេះភ្លែតតែម្ដង។

កែវ ទិត្យផល្លី
កែវ ទិត្យផល្លី
កែវ ទិត្យផល្លី
កែវ ទិត្យផល្លី

គួរឱ្យដឹងដែរថា រឿង «ដើមរលួសមាស» នឹងមានផ្សាយជូនទស្សនានៅថ្ងៃទី៣ នេះ វេលាម៉ោង ៨ យប់នៅកញ្ចក់ទូរទស្សន៍ CTN។ រឿងនេះដែរ ក៏មានការចូលរួមសម្ដែងពីសំណាក់តារាល្បីៗដូចជា កញ្ញា ពេជ្រ ចរណៃ (សម្ដែងជាតួ កាឡី) លោក តេង វាសនា (ជាតួកុដុម្ពី ) លោក លោក ឡៅ បញ្ញា(តួព្រះរាជា) កញ្ញា សាន កុសមៈ (តួចាន់ណី និងមរណមាតា) នាងតូច កែវ ទិត្យផល្លី (តួចាន់ណី និងមរណមាតា) និងតារាកិត្តិយសជាច្រើនរូបទៀត។

ចង់ដឹងថា នាងតូច កែវ ទិត្យផល្លី ទាក់ទាញកម្រិតណានេះការសម្ដែងជាតួអង្គភ្លោះ ក្នុងរឿង «ដើមរលួសមាស» ទស្សនាវីដេអូខាងក្រោមនេះ៖

Telegram-Troryorng
Share.