ប៉ៃលិន ៖ អគ្គិភ័យឆេះឡសម្ងួតពោត ដោយសារបច្ចេកទេស រងខូចខាតគ្រាប់ពោត អស់ ២០តោន ផ្អើលសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យ កាលពីវេលាម៉ោង១រំលងអធ្រាត្រ ចូលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ ស្ថិតនៅភូមិប៉ាងរលឹម សង្កាត់អូតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំងមានឈ្មោះ ស៊ុន ឡាយ ហៅ តាប៉ោង ភេទ ប្រុស អាយុ ៥៥ឆ្នាំ មុខរបរទិញលក់ផលកសិកម្ម មានទី លំនៅ ភូមិប៉ាងរលឹម សង្កាត់អូតាវ៉ៅ ក្រុងប៉ៃលិន ខេត្ត ប៉ៃលិន  ហើយមុនកើតហេតុ ទីតាំងខាងលើធ្វើការសម្ងួតពោត ដោយសារ បញ្ហាបច្ចេកទេសឡដុតយកកម្តៅ ទើបឈានដល់ឆេះឡ បង្កឲ្យភ្ញាក់ផ្អើល ភ្លាមៗត្រូវបាន កម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការខេត្ត ចំនួន៣គ្រឿងចេញទៅអន្តរាគមន៍ ។

ក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចបានប្រើប្រាស់ទឹកអស់៤រថយន្ត ទើបភ្លើងរលត់ទៅវិញ ខណៈដែល ឡសម្ងួតរងខូចខាត គ្រាប់ពោតទម្ងន់២០តោនរងការខាតបង់ តែមិនបង្កឲ្យ អ្នកណារងរបួសឡើយ ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

សូមទស្សនាវីដេអូខាងក្រោម៖

Share.