យោងតាមសារព័ត៌មាន BBC បានចេញផ្សាយនៅថ្ងៃទី ៣ ខែមករា ឆ្នាំ២០២២នេះថា ទោះបីជាឆ្នាំ ២០២១ ជាឆ្នាំមួយទៀតដែលពិភពលោកបានប្រឈមមុខជាមួយនឹងការរាតត្បាតនៃជំងឺកូវីដ-១៩ ក៏ដោយ ប៉ុន្តែវាមិនអាចរារាំងការជឿនលឿនខាងផ្នែកវិទ្យាសាស្ត្រផ្សេងទៀតបានទេ ដោយសារតែមានការរកឃើញនូវបច្ចេកវិទ្យាជាច្រើនផងដែរ។ តើមានអ្វីខ្លះដែលអ្នកវិទ្យាសាស្ត្រាបានរកឃើញក្នុងឆ្នាំ២០២១?

នៅឆ្នាំ២០២១អ្នកវិទ្យាសាស្ត្របានរកឃើញភស្តុតាងមួយដែលបញ្ជាក់ថា ផ្នែកខាងក្រោមនៃស្នូលផែនដី (inner core) នៃស្រាទាប់ទី៥ ក៏មានធាតុរ៉ែដែលបង្គុំខ្នែងមូលីគុលផ្សេងគ្នាកំពុងលាក់ខ្លួន។

នៅឆ្នាំ ២០២១ គឺជាឆ្នាំនៃវឌ្ឍនភាពក្នុងការរុករកភពព្រះអង្គារ។ ដោយសារតែស្ថាប័នអាវកាស NASA របស់សហរដ្ឋអាមេរិក និងអាជ្ញាធរចិន បានបញ្ជូនមនុស្សយន្តទៅកាន់ផ្ទៃភពអង្គារដោយជោគជ័យ។ ជាពិសេសគឺមនុស្សយន្តដែលយានអាវកាសថ្មីរបស់ NASA ត្រូវបានឱ្យឈ្មោះថា Perseverance ដើម្បីធ្វើការពិសោធន៍វិទ្យាសាស្ត្រថ្មីជំនួសការប្រើមនុស្សដោយផ្ទាល់។ មនុស្សយន្ដថ្មីនេះត្រូវបានជួយត្រួសត្រាយផ្លូវសម្រាប់ការរកតាំងទីលំនៅឱ្យមនុស្សនាពេលអនាគតនៅលើភពអង្គារ។

នៅក្នុងឆ្នាំ២០២១នេះ អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Oxford ក៏បានទទួលជោគជ័យក្នុងការបង្កើតវ៉ាក់សាំងប្រឆាំងនឹងជំងឺគ្រុនចាញ់ផងដែរ ដោយបានអះអាងថា វាត្រូវចំណាយពេលជិត ៣០ ឆ្នាំដើម្បីបង្កើត និងសាកល្បងនៅក្នុងការប្រើប្រាស់វ៉ាក់សាំងនេះ។ ហើយនេះជាលើកទីមួយហើយដែលវ៉ាក់សាំងនេះមានប្រសិទ្ធភាពខ្ពស់បំផុត ដែលអាចការពារពីជំងឺគ្រុនចាញ់រហូតដល់ 77% ស្របតាមលក្ខណៈវិនិច្ឆ័យរបស់អង្គការសុខភាពពិភពលោក (WHO)។

ការរកឃើញចុងក្រោយនៅក្នុងឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យវះកាត់អាមេរិក ជោគជ័យក្នុងការប្តូរតម្រងនោមជ្រូកមកដាក់ឱ្យមនុស្ស។ នៅក្នុងនោះគេរកឃើញថា ប្រព័ន្ធភាពស៊ាំរបស់មនុស្សដែលស្ម័គ្រចិត្តវះកាត់ប្ដូរតម្រង់នោមជ្រូក គឺមិនបដិសេធសរីរាង្គសត្វជ្រូកនេះទេ។ ដោយសារតែតម្រងនោមរបស់ជ្រូកនេះត្រូវបានកែប្រែហ្សែនមុនធ្វើការវះកាត់ ដើម្បីកុំឱ្យមានប្រតិកម្មប្រឆាំងកើតឡើង។ វា​គឺ​ជា​ការ​ពិសោធន៍ដ៏​ទំនើប​បំផុត​ក្នុង​វិស័យ​វេជ្ជសាស្រ្ដដែលទើបតែរកឃើញផងដែរ៕

ប្រភព៖ BBC

សូមទស្សនាវីដេអូខាងក្រោម៖

Telegram-Troryorng

Share.