កំពុង​សម្លឹង​រក​ទិញ​រថយន្ត​មែនទេ? ចង់​បាន​រថយន្ត​ដែល​ជួយ​សន្សំសំចៃ​ខ្ពស់​មែនទេ? អ្នក​ចង់​ទិញ​រថយន្ត តែ​នៅ​រារែក​មិន​ដឹង​ថាគួរ​ទិញ​រថយន្ត​ថ្មី​បកពី​កេស (រថយន្ត​ខ្លាញ់​គោ) ឬ​ រថយន្ត​មួយ​ទឹក​មែនទេ? តោះ! មក​ដឹង​ពី​ចំណុច​សំខាន់​ៗទាំង​នេះ​ ​ធានា​បាន​ដឹង​ហើយ​ទិញ​ឡាន​ថ្មី​យក​មក​ជិះ​ច្បាស់​ជា​មិ​នខក​បំណង​នោះ​ទេ​។

1. បច្ចេកវិទ្យាថ្មីទំនើប​បំពាក់​ដោយ​ប្រព័ន្ធសុវត្ថិភាព​កាន់​តែ​មាន​ប្រសិទ្ធភាព

រថយន្តខ្លាញ់​គោ ល្អជាងរថយន្តជជុះ ត្រង់បច្ចេកទេសថ្មីទំនើបទាន់សម័យហើយ​មាន​ប្រព័ន្ធ​សុវត្ថិភាព​កាន់​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​ដែល​គួរ​ជា​ទីទុក​ចិត្ត​សម្រាប់​អតិថិជន​ ព្រោះ​រថយន្តស៊េរីថ្មីច្បាស់ជាមានអ្វីដែលថ្មីទំនើប និងពិសេសជាងធម្មតាដើម្បីបំពេញចំណង់របស់អ្នកប្រើប្រាស់រថយន្ត​។ ឧទាហរណ៍ដូចជារថយន្ត equinox រថយន្តទំនើបទាន់សម័យរបស់ក្រុមហ៊ុន Chevrolet មានបំពាក់ដោយប្រព័ន្ធបច្ចេកវិទ្យា ចាប់យកព័ត៌មាន និងចាប់ហ្វ្រាំងដោយស្វ័យប្រវត្តិពេលជួបឧបសគ្គ (FORWARD COLLISION ALERT & AUTOMATIC EMERGENCY BRAKING) ដែលនឹងជួយឲ្យអ្នកបើកបរអាច​បញ្ជា​យាន​ដោយ​ទំនុកចិត្ត និងការជឿជាក់ចំពោះប្រព័ន្ធសុវត្ថិភាព ទោះ​ជាអ្នក​ទើប​នឹង​ចេះ​បើកបរ​ថ្មីថ្មោង ក៏​អ្នក​អាច​បើក​រថយន្ត​ Equinox បាន​ដោយ​មិនមាន​បញ្ហា​ភ័យ​ព្រួយ​ណាមួយ​មករំខាន​នោះ​ឡើយ​។

2. កាន់តែសន្សំសំចៃខ្ពស់ជាងមុន

អ្នក​ណា​ថា​រថយន្ត​កាន់តែទំនើប ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​គ្រប់គ្រងសុវត្ថិភាព​កាន់​តែ​ខ្ពស់​ នឹង​កាន់​តែ​ស៊ីសាំង​ខ្លាំង​ជាង​មុន​? បើ​អ្នក​មាន​ការ​គិត​បែបនេះ​សូម​និយាយ​ថា​អ្នក​គិត​ខុស​ហើយ​ តាមពិត​រថយន្តថ្មី អាចសន្សំសំចៃសាំងបានច្រើនជាងមុន ព្រោះ​ចំណុចនេះក៏ជាចំណុចគោលដៅ​មួយដែលក្រុមហ៊ុនផលិតរថយន្ត​មួយ​ចំនួន​ ផ្ដោត​សិក្សានិងស្រាវជ្រាវជា​ពិសេសលើបញ្ហានេះ។ ចំពោះ​អ្នក​ដែល​ចង់​ទិញ​រថយន្តថ្មី​ហើយ​មានប្រព័ន្ធជួយសន្សំសំចៃខ្ពស់​ ឬ​និយាយ​ងាយៗ​រថយន្ត​ស៊ីសាំង​តិច​ សូមណែនាំ​រថយន្ត​ស៊េរី​ថ្មី​ equinox របស់ក្រុមហ៊ុន Chevrolet ព្រោះ​ជា​ប្រភេទ​រថយន្ត​ថ្មី​ ស៊ីសាំងតិច លោក​អ្នក​បើកបរ​ចម្ងាយ​ផ្លូវ​ធ្វើ​ដំណើរ​១០០គីឡូ ស៊ីសាំង​អស់​ត្រឹម​តែ​ ៧លីត្រប៉ុណ្ណោះ។

2022 Chevrolet Equinox Premier

3. ​​រចនា​ម៉ូដរូបរាង ​ស្អាត ប្រណីត និង​ ទាន់​សម័យ​

និយាយ​ពី​រថយន្ត​ថ្មី​បក​ពី​កេស អ្នក​ប្រើប្រាស់​ច្បាស់​ជា​មិនមាន​បញ្ហា​ភ័យ​ព្រួយ​ចូលជាង​ជួសជុល ឬ​កែកុន​ត្រង់​កន្លែង​ខូចខាត​ណាមួយ​ឡើយ ព្រោះ​រថយន្ត​ថ្មី​គឺ​រថយន្ត​ដែល​មិន​ធ្លាប់​ឆ្លងកាត់​ការ​ប្រើប្រាស់​ពី​អ្នក​ដទៃ។ និយាយ​ពី​រូប​រាង​ស្អាត​ រថយន្ត​ equinox គឺជា​រថយន្ត​ស៊េរីថ្មី​ទំនើប​ទើបចេញ​​ដាក់​លក់លើ​ទីផ្សារ​ជា​ប្រភេទ​​រថយន្តរចនា​ម៉ូដ​​យ៉ាង​​​ប្រណីតភាព​ មាន​ផាសុកភាព​ មាន​កាប៊ីន​ធំទូលាយ​ បរិយាកាស​ក្នុង​រថយន្ត​ប្រៀបដូច​ជា​អង្គុយ​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ​មិន​ធ្វើ​ឱ្យ​អ្នក​បើកបរ​ធុញថប់​ទោះ​ស្ថិតកាលៈទេសៈណា​ មិនថា​​​កកស្ទះចរាចរណ៍ ឬត្រូវបើកបរផ្លូវ​ឆ្ងាយ​នោះ​ឡើយ​​។

សម្រាប់មិត្តអ្នកអានដែល​ចង់​ទិញ​រថយន្ត​យក​មក​ប្រើប្រាស់​អាចយក​ចំណុចសំខាន់ៗខាងលើ​មក​ពិចារណា ឬ​អាចសិក្សា​ស្វែងរកព័ត៌មានពាក់ព័ន្ធ​ឲ្យបានល្អិតល្អន់បន្ថែម​ទៀតនោះ​ លោក​អ្នក​អាចចូលទៅកាន់ផេក ហ្វេសប៊ុក (Facebook Page) Chevrolet Cambodia ហើយ​សិក្សាលម្អិតពីគុណប្រយោជន៍រថយន្តស៊េរី​ទំនើបបច្ចេកទេសចុងក្រោយ Equinox ធានាថាលោកអ្នក នឹងទទួលបានរថយន្តស៊េរីទំនើបបំពាក់ដោយបច្ចេកវិទ្យា​​ទាន់សម័យ ប្រកបទៅដោយប្រណិតភាពស័ក្តិសមបំផុតសម្រាប់លោកអ្នកដែល​ស្រលាញ់​ជីវិតបែបស៊ីវិល័យ៕


Share.