ក្លិបបាល់ទាត់វិសាខា បានប្រកាសចែកផ្លូវជាមួយ​អ្នកចាំទី​ អោម ឧត្តម នារសៀលថ្ងៃអង្គារ ទី៤ ខែមករា ឆ្នាំ២០២២ បន្ទាប់ពីកិច្ចសន្យាខ្ចីជើងពីក្លិបព្រះខ័នរាជស្វាយរៀង ចំនួន១រដូវកាលត្រូវបានផុតកំណត់។

គួរបញ្ជាក់ឲ្យដឹងថា ក្លិបវិសាខា ទើបតែប្រកាសនាំយកកីឡាករចំណូលថ្មី ដែលជាសមាជិកក្រុមជម្រើសជាតិកម្ពុជា គឺកីឡាករវ័យ១៨ឆ្នាំ វីរ: ដារ៉ា អ្នកចាំទីរបស់ក្លិបព្រៃវែង​ និង​ តំឡើងអ្នកចាំទីដៃទី៣ សាំង ហាន់ឃុន ពីក្រុមយុវជនអាយុក្រោម១៨ឆ្នាំ ឡើងមកកាន់ក្រុមឈុតធំ។

បច្ចុប្បន្នវិសាខា មានអ្នកចាំទីចំនួន៣រូប៖
– កែវ សុខសិលា ដៃទី១
– វីរ: ដារ៉ា ដៃទី២
– សាំង ហាន់ឃុន ដៃទី៣

​អ្នកចាំទី​ អោម ឧត្តម អាចនឹងវិលត្រលប់ទៅកាន់ក្លិបព្រះខ័នរាជស្វាយរៀង ដោយសារក្លិបកំពុងខ្វះអ្នកចាំទី ក្រោយចែកផ្លូវគ្នាជាមួយអ្នកចាំទីកូនកាត់ខ្មែរ-បារាំង កីឡាករ អេឡិច យូ (Alex You) កាលពីថ្ងៃទី១​ ខែវិច្ឆិកា ឆ្នាំ២០២១៕

Telegram-Troryorng
Share.