មុននេះ​បន្ដិច នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​បង្ហោះ​ឱ្យឃើញថា តារា​កំប្លែង​ជើងចាស់ លោក តា​ចេក ក្រ​ឡាក់​រ៉ឺម៉ក​កង់​បី ខណៈ​ដឹក​បន្លែ​ផ្លែឈើ​ទៅ​លក់​នៅលើ​ភ្នំ​គីរីរម្យ។ លោកតា ត្រូវរបួស​បែកក្បាល ហើយ​នៅ​ក្នុងនោះ​ក៏មាន​ចៅ២នាក់​ទៀត បានរួម​ដំណើរ​ជាមួយ។

បើតាម​ប្រភព​នៃ​ការ​បង្ហោះ​របស់​នាយ​ធុង នៅ​ថ្ងៃទី៤ ខែមករា ឆ្នាំ២០២២នេះ បាន​រៀបរាប់ថា «ព្រះ​អើយ​ជួយ​ឪ​ចេក​បើក​ដឹក​បន្លែ​ផ្លែឈើ​ទៅ​លក់​នៅ​គីរីរម្យ​ព្រឹក​មិញ បណ្ដាលឱ្យ​ក្រឡាប់​របួស​បែកក្បាល​រួម​ចៅ​ពីរ​នាក់​ទៀត​សូម​បងប្អូន​សប្បុរសជន​ជួយ​គាត់​ផង​ហេតុតែ​ជីវភាព ខ្វះខាត ☎️012-70-43-72/081-72-21-44 សូម​បងប្អូន​មេត្តាជួយ​គាត់​ផង​និង​សូម​អរគុណ​ទុកជាមុន 🙏 🙏 🙏»។

គួរ​រំលឹក​ដែរ​ថា តារា​កំប្លែង​វ័យ​ចំណាស់ លោកតា​ចេក ជា​អតីត​កូនក្រុម​កំប្លែង​នាយ​កុយ បាន​បាត់​វត្តមាន​ពី​កញ្ចក់​ទូរទស្សន៍​ក្នុង​កម្មវិធី​កំប្លែងផ្សេងៗមួយរយៈ​ធំ​ហើយ ដោយ​លោក​បាន​រសាត់អណ្ដែត​ទៅ ជួល​តូប​ប្រកបមុខរបរ​លក់​ផ្លែឈើ និង​គ្រឿង​ភេសជ្ជៈ​បន្តិចបន្តួច គ្រាន់​ចិញ្ចឹមជីវិត នៅតាម​ផ្លូវ​ឡើង​រមណីយដ្ឋាន​ភ្នំ​គិរី​រម្យ។

ចុចអាន៖ តាចេក៖ពោលថាជីវិតនេះកើតមកដើម្បីសិល្បៈ និងសូមអំពាវនាវបានត្រលប់មកលេងកំប្លែងឡើងវិញ! (វីដេអូ)

លោកតា​ធ្លាប់​ប្រាប់​អ្នកសារព័ត៌មាន​ត្រយង​ថា អំឡុងពេល​កូ​វីដ១៩ លោក​បានសម្រេច​ចិត្ត​ទៅ​ជួល​តូប​លក់​បន្លែ​ឱ្យ​ភរិយា​នៅ​ផ្សារ​ត្រែងត្រយឹង​វិញ ព្រោះ​នៅលើ​ភ្នំ​គីរីរម្យ​ហាក់​លក់​មិន​ដាច់។ តែថ្មីៗនេះ​លោក​បាន​វិល​ទៅ​លក់​នៅលើ​ភ្នំពេញ ស្រប​ពេលដែល​ទេ​ចរណ៍​កំពុង​កំរើក​ឡើងវិញ៕

Telegram-Troryorng
Share.