ភាពយន្ដ «បុព្វេសន្និវាស» វគ្គ២នេះ ត្រូវបានគេដឹងថាមានវត្តមានលោក POP ជាមួយកញ្ញា Bella ចូលរួមសម្ដែង។ អ្នកទាំងពីរ បានសាងប្រវត្តិភាពយន្ដប្រចាំទេសថៃដ៏ល្អឯករួចមកហើយ កាលពីភាគដំបូងនៃរឿងនេះ ដែលមានអ្នកគាំទ្រទូទាំងប្រទេស និងបណ្ដាលឆាកភាពយន្ដអន្ដរជាតិថែមទៀត។ ការសម្រេចជោគជ័យនេះ បានធ្វើឱ្យភាពយន្ដបុរាណថៃកាន់មានឈ្មោះល្បីរន្ធឺ។

ថ្មីៗនេះ ភាពយន្ដ «បុព្វេសន្និវាស» វគ្គ២ បានបញ្ចេញ Poster ជាផ្លូវការដំបូងមុនចូលរោងភាពយន្ដហើយ ដែលភាពយន្ដគ្រោងនឹងចាក់បញ្ចាំងនៅប្រទេសថៃនៅថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០២២។ យ៉ាងណាមិញ ក្រៅពីភាពយន្ដ « បុព្វេសន្និវាស» វគ្គ២ តារាសម្ដែង POP និងកញ្ញា Bella ក៏បានចូលរួមសម្ដែងក្នុងរឿងភាគ «ព្រហ្មលិខិត» ដែលជាភាគបន្ដពីរឿង «បុព្វេសន្និវាស»ផងដែរ។

ចង់ដឹងថា រវាងភាពយន្ដ «បុព្វេសន្និវាស» វគ្គ២ និងរឿងភាគ «ព្រហ្មលិខិត» មានភាពខុសគ្នា ឬសាច់រឿងតំណាលពីអ្វីនោះ មានតែរង់ចាំទស្សនាទាំងអស់គ្នា៕

Telegram-Troryorng
Share.