យោងតាមការចុះផ្សាយរបស់គេហទំព័រ soha.vn​ បានឲ្យដឹងថាក្លិបបាល់ទាត់ Nam Dinh​ ដែលស្ថិតនៅលីគកំពូលវៀតណាម (V.League 1) កំពុងតាមប្រមាញ់ម្ចាស់ស្បែកជើងមាសលីគកំពូលកម្ពុជារដូវកាល២០២១​ កីឡាករ Marques Marcio។

ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Marques Marcio បានចែកផ្លូវគ្នាជាមួយក្លិបបាល់ទាត់ណាហ្កាវើលដ៍ កាលពីថ្ងៃពុធ ទី៥ ខែមករា​ ឆ្នាំ២០២២ ក្រោយរួមរស់ជាមួយគ្នារយ:ពេល២រដូវកាល។

សម្រាប់រដូវកាល២០២០ ខ្សែប្រយុទ្ធសញ្ជាតិ វ័យ២៦ឆ្នាំរូបនេះ ស៊ុតបញ្ចូលទីបាន១១គ្រាប់ជួយឲ្យក្លិប ណាហ្កាវើលដ៍ បញ្ចប់ចំណាត់ថ្នាក់លេខរៀងទី៦ លុះឈានដល់ឆ្នាំ២០២១ Marques Marcio ស៊ុតបញ្ចូលទីសរុប២២គ្រាប់ ជួយឲ្យក្លិបណាហ្កាវើលដ៍ ទទួលបាន Top4។

គួរបញ្ជាក់ឲ្យដឹងថា នៅក្នុងឆ្នាំ២០១៩ Marques Marcio បានទៅកាន់ក្លិប Nam Dinh ដើម្បីការ​ធ្វើតេស្ត​​សាកល្បង ហើយបានបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ល្អសម្រាប់គ្រូបង្វឹក Nguyen Van Sy ដោយនៅពេលនោះគាត់បានស៊ុតបញ្ចូលទីជាបន្តបន្ទាប់ក្នុងការប្រកួតមិត្តភាព៕

Telegram-Troryorng
Share.